ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទទី៩ ខែឧសភា ឆ្នាំ២០២២នេះ បានបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ ដែលពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយការកាប់គាស់ទម្លុះទម្លាយ (គាស់ទ្វារយានដ្ឋានជួសជុល រថយន្តយីហោទីបុប្ផាចូលលួចទ្រព្យសម្បត្តិ) នៅយានដ្ឋានជួសជុលរថយន្តយីហោទី បុប្ផា ផ្ទះលេខ២៣ ផ្លូវលេខ៦០៨ ក្រុម៥៤ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង០២និង៥៨នាទីរំលងអាធ្រាត្រថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២កន្លងទៅ។
ជនសង្ស័យឈ្មោះ យឿន រ៉ាដូច ហៅ ដូច ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ អ៊ា ទី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់យានដ្ឋានទីបុប្ផា មានទីលំនៅបច្ចុប្បន្នផ្ទះលេខ២៣ ផ្លូវលេខ៦០៨ ក្រុម៥៤ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សម្ភារបាត់បង់៖ ទូរទស្សន៍ថ្លឹងកង់រថយន្តចំនួន០១គ្រឿង តម្លៃ១៧០ដុល្លារអាមេរិក, អាគុយចំនួន០១ គ្រឿង តម្លៃ៩០ដុល្លារអាមេរិក, ឧបករណ៍បុកផ្សែងរថយន្តចំនួន០១ តម្លៃ២៥០ដុល្លារអាមេរិក, ហាតឌីសកុំព្យូទ័រចំនួន០១តម្លៃ ៧០ដុល្លារអាមេរិក, ម៉ូទ័រ សប់កង់រថយន្តចំនួន០១ តម្លៃ៧០ដុល្លារអាមេរិក, ស្ពីកកើម៉ាកJBL ពណ៌ខៀវ ចំនួន០១តម្លៃ១៧០ដុល្លារអាមេរិក។
បន្ទាប់ពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ហេីយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១១និង៣០នាទី នៅចំណុចភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០២និង៥៨នាទី មានករណីលួចមានស្ថានទម្ងន់ទោសដោយការកាប់គាស់ទម្លុះទម្លាយ (គាស់ទ្វារយានដ្ឋានជួសជុល រថយន្តយីហោ ទី បុប្ផា ចូលលួចទ្រព្យសម្បត្តិ) នៅយានដ្ឋានជួសជុលរថយន្តយីហោ ទី បុប្ផា ផ្ទះលេខ២៣ ផ្លូវលេខ៦០៨ ក្រុម៥៤ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន០៤នាក់ ជិះម៉ូតូចំនួន០២គ្រឿង មានឈ្មោះ យឿន រ៉ាដូច ហៅ ដូច ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ ក្រហម មិនចាំផ្លាកលេខ ឌុបឈ្មោះ និត ភេទប្រុស អាយុប្រហែល២៦ឆ្នាំ ជនជាតិខ្មែរ មិនស្គាល់លេខទូរស័ព្ទ មិនស្គាល់អាសយដ្ឋាន, ឈ្មោះ ជប់ ភេទប្រុស អាយុប្រហែល២០ឆ្នាំ ជនជាតិខ្មែរ មិនស្គាល់លេខទូរសព្ទ័មិនស្គាល់អាសយដ្ឋាន ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ មិនចាំផ្លាក លេខឌុបឈ្មោះ ឡុង ភេទប្រុស អាយុប្រហែល២៧ឆ្នាំ ជនជាតិខ្មែរ មិនស្គាល់លេខទូរស័ព្ទនិងមិនស្គាល់អាសយដ្ឋាន បាននាំគ្នាជិះម៉ូតូឌុបគ្នាចេញពីផ្លូវរថភ្លើងម្តុំវត្តនាគវ័ន្ត សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ គោលបំណង ចេញធ្វើសកម្មភាពគាស់ ផ្ទះរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ លួចយកទ្រព្យសម្បត្តិ។
ពេលនោះជនសង្ស័យនាំគ្នាជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ឃើញស្ងាត់ពុំមានមនុស្ស ក៏នាំគ្នាឈប់ម៉ូតូហើយជនសង្ស័យឈ្មោះ ឡុង បានយកទួឡឺវីសដើរចូលទៅធ្វើសកម្មភាពគាស់ផ្តាច់សោទ្វារផ្ទះរបស់ជនរងគ្រោះឲ្យរបើក ហើយជនសង្ស័យឈ្មោះ ឡុង និងឈ្មោះ និត បានចូលទៅធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិនៅក្នុងផ្ទះរបស់ជនរងគ្រោះ ចំណែកឈ្មោះ ជប់ និងឈ្មោះ យឿន រ៉ាដូច ហៅ ដូច នៅរង់ចាំខាងក្រៅ។
បន្ទាប់ពីជនសង្ស័យឈ្មោះ ឡុង និងឈ្មោះ និត លួចយកទ្រព្យសម្បត្តិពីក្នុងផ្ទះរបស់ជនរងគ្រោះបានសម្រេចហើយ ក៏នាំគ្នាជញ្ជូនទ្រព្យសម្បត្តិរបស់ជនរងគ្រោះមកខាងក្រៅ ហើយឡើងជិះម៉ូតូរបស់បក្ខពួកដែលរង់ចាំនៅខាងក្រៅនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ ៕
ដោយ៖សហការី