ប្រធានអង្គការអវកាសរុស្ស៊ី Roscosmos លោក Dmitry Rogozin បានប្រកាសកាលពីថ្ងៃទី ៨ខែឧសភា ថា រុស្ស៊ីនឹងកម្ទេចប្រទេសជាសមាជិកណាតូ ក្នុងរយៈពេលតែ៣០នាទីប៉ុណ្ណោះបើមានសង្គ្រាមបរមាណូកើតឡើង ។ ប៉ុន្តែលោក Dmitry Rogozin បញ្ជាក់ថា អាវុធបរមាណូមិនត្រូវប្រើប្រាស់ឡើយ ហើយរុស្ស៊ីមិនអនុញ្ញាតឱ្យវាកើតឡើងនោះដែរ ។
ពាក់ព័ន្ធសង្គ្រាមនៅក្នុងប្រទេសអុយក្រែន ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថាការធ្វើអន្តរាគមន៍យោធានៅអ៊ុយក្រែនគឺជារឿងចាំបាច់ត្រូវតែធ្វើ ដោយសារតែបណ្ដាប្រទេស លោកខាងលិចបានបង្កការគំរាមកំហែងដល់តំបន់ព្រំដែន និងត្រៀមខ្លួនឈ្លានពានរុស្ស៉ី ហើយ
រុស្ស៉ីមានកាត្វកិច្ចបង្ការកុំឱ្យសង្គ្រាមលោកផ្ទុះឡើងជាថ្មី។
ថ្លែងនាឱកាសនៃការប្រារព្ធខួបលើកទី៧៧ នៃទិវាជ័យជម្នះរបស់កងទ័ពអតីតសហភាពសូវៀតលើកងទ័ពណាហ្ស៉ីរបស់អាល្លឺម៉ង់ក្នុងសង្រ្គាមលោកលើកទី២នៅឯទីលានក្រហម ក្នុងទីក្រុងមូស្គូ លោក ពូទីន បានលើកឡើងដូច្នេះថា «កាតព្វកិច្ចរបស់ពួកយើងគឺធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីធានាឱ្យបានថាសង្រ្គាមលោកណាមួយនឹងមិនកើតឡើងជាថ្មី»។ លោកបន្ថែមទៀតថា បណ្ដាលោកខាងលិច ជាពិសេសគឺអង្គការ NATO មិនបានស្ដាប់កង្វល់ ឬសំណើពាក់ព័ន្ធនឹងកិច្ចសន្ទនារបស់ភាគី
រុស្ស៉ីនោះទេ។
គួរបញ្ជាក់ថា បើតាមលោកពូទីន ការសម្រេចចិត្តលុកលុយអ៊ុយក្រែនគឺជាការសម្រេចចិត្តទាំងបង្ខំ និងពោរពេញដោយអធិបតេយ្យភាព៕ ដោយធីរីណា
រូបថត : AP