ខេត្តកំពង់ស្ពឺ៖ ប្រធានគណៈទ្រទ្រង់ នាយក នាយករង លោកគ្រូអ្នកគ្រូនៃ សាលាបឋមសិក្សាភូមិគរ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមគ្រួសារស្នាដៃនារីខ្មែរ ។ នេះបើយោងតាម facebook ឈ្មោះSos Sokha Rith ជានាយកសាលា បានបង្ហោះ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២។
facebook ឈ្មោះSos Sokha Rith បានបង្ហោះថា, ប្រធានគណៈទ្រទ្រង់ នាយក នាយករង លោកគ្រូអ្នកគ្រូនៃ សាលាបឋមសិក្សាភូមិគរ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមគ្រួសារស្នាដៃនារីខ្មែរ ឯកឧត្តម លោកជំទាវ លោកគ្រូ អ្នកគ្រូ ព្រមទាំងក្រុមគ្រួសារបងប្អូន ដែលបានជួយឧបត្ថម្ភជា ថវិការចំនួន ៥,២៦៤,០០០រៀល សម្រាប់ថ្លៃសំណង់ធ្វើរបងសាលាជួរខាងជើង និងសល់ថវិកា សាលាបានទិញអំពូលសូឡចំនួន៥អំពូលនិងថ្មផេះចំនួន២ឡាន ដើម្បីបំភ្លឺទីធ្លាសាលារៀន និងចាក់ថ្មផេះបំពេញក្រហុកខាងក្រោយអគារ ដើម្បីងាយស្រួលក្នុងការដាក់កង់របស់សិស្ស ។
facebook ឈ្មោះSos Sokha Rith ក៏សូមគោរពជូនពរ ក្រុមគ្រួសារស្នាដៃនារីខ្មែរ ឯកឧត្តម លោកជំទាវ លោកគ្រូ អ្នកគ្រូ ព្រមទាំងក្រុមគ្រួសារសូមជួបប្រទះតែសេចក្តីសុខ រកទទួលទានមានបាន ព្រមទាំងមានសុខភាពល្អ ជៀសផុតពីជំងឺកាចសាហាវនាៗ🙏🙏🙏
សូមរម្លឹកថា, (បញ្ជាក់សាលានៅខ្វះខាតរបងជុំវិញនៅឡើយ) ដែលត្រូវការសប្បុរសជនជួយ ជាប្រយោជន៍ លើកកម្ពស់លើវិស័យអប់រំ ជាថ្នាលនៃធនធានមនុស្ស ៕