សន្តិសុខ៣នាក់រងការសម្លាប់ក្នុងថ្ងៃបោះឆ្នោតនៅហ្វីលីពីន

ចែករំលែក៖

មន្ត្រីសន្តិសុខហ្វីលីពីនបានឱ្យដឹងថា មានរណីបាញ់ប្រហារទៅលើសន្តិសុខនៅក្នុងស្រុក Buluan ក្នុងខេត្ត Mindanao នៅក្នុងថ្ងៃបោះឆ្នោត បណ្តាលឱ្យសន្តិសុខ ៣នាក់ស្លាប់នាថ្ងៃទី៩ខែឧសភានេះ។

ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២បានផ្សាយថា ក្រុមខ្មាន់កាំភ្លើងបានបើកការវាយប្រហារលើ មណ្ឌលបោះឆ្នោតមួយកន្លែង ស្ថិតនៅតំបន់ភាគខាងត្បូងនៃប្រទេសហ្វីលីពីនសម្លាប់សន្តិសុខ៣នាក់ ខណៈដែលប្រជាជនហ្វីលីពីនរាប់លាននាក់ កំពុងចូលរួមការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីជំនួសលោក រ៉ូឌ្រូហ្គោ ឌុយទែរតេ។
ករណីបាញ់ប្រហារខាងលើបានកើតឡើងមិនយូរប៉ុន្មាននោះឡើយ បន្ទាប់ពីដំណើរការបោះឆ្នោតបានចាប់ផ្តើមប្រព្រឹត្តទៅនៅក្រុង ប៊ូលូអាន់ (Buluan) នៃខេត្តម៉ាហ្គូអ៉ីនដាណាវ (Maguindanao) លើកោះមិនដាណាវ (Mindanao) ដែលជាជម្រកនៃជនប្រដាប់អាវុធជាច្រើនក្រុម។ ក្រៅពីសន្តិសុខ៣នាក់ដែលបាត់បង់ជីវិត ក៏មានម្នាក់ទៀតទទួលរងរបួសនៅក្នុងការវាយប្រហារនោះផងដែរ។
ប៉ុន្មាននាទីក្រោយករណីខាងលើ ក៏មានផ្ទុះគ្រាប់បែកថែមទៀតនៅក្រុងក្បែរខាងគឺក្រុង សារីហ្វ អាហ្គូអាក់ (Shariff Aguak) ផងដែរ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។ រីឯកាលពីយប់ថ្ងៃអាទិត្យម្សិលមិញ មានហេតុការណ៍ផ្ទុះគ្រាប់បែក៥គ្រាប់ នៅក្បែរមណ្ឌលបោះឆ្នោតមួយកន្លែង ក្នុងក្រុង ដាទូ អ៊ុនសេ (Datu Unsay) ដែលស្ថិតក្នុងខេត្ត Maguindanao ដូចគ្នា។
បើតាមអ្នកនាំពាក្យប៉ូលិសហ្វីលីពីន គិតត្រឹមពេលនេះមានឧប្បត្តិហេតុពាក់ព័ន្ធនឹងការបោះឆ្នោតចំនួន១៦ករណី ធៀបនឹងអំឡុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីឆ្នាំ២០១៦ ដែលមានរហូតដល់១៣៣ករណី៕ ដោយធីរីណា

...

 


រូប​ថត​ :​ REUTERS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print