ធម៌ និងការគ្រប់គ្រងសង្គម (តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)
២.អន្តរកម្មសង្គមមនុស្សនិងធម្មជាតិ ÷
ក/ទំនាក់ទំនងស្ថានប្រព័ន្ធទូទៅ:
ខណៈដែលលោកធាតុកំពុងចាប់ផ្ដើមចម្រើនឡើង ពួកអកស្សរព្រហ្ម ចុះចាកឋានព្រហ្មលោកមកកាន់ភាពជាមនុស្សមានចិត្តបរិសុទ្ធនៅឡើយ ទើបពេលនោះផែនដីមានរសផ្អែមកើតឯងដាសនៅលើផែនដី៊ ។ដោយសារតែអកុសលចិត្តរកសង្កាត់អាហារទើបតែមានរសផ្អែមនៅលើផែនដីក៏សាប់សូន្យអស់ទៅរហូតស្រូវសាលីដុះឯង កើតឯងផ្លែចេញជាអង្ករស្រាប់ៗ មានក្លិនក្រអូបទុកដូចជាអាហារទិព្វ ។ កាលពួកមនុស្សប្រកបដោយអកុសលធម៌ស្រូវសាលីក៏លែងដុះពេញដូចមុនរហូតដល់បច្ចុប្បន្ន ទាមទារការថែទាំប្រកបដោយបច្ចេកទេសទើបទទួលផលបានល្អ។
ព្រះត្រៃបិដកភាគ ៤១ ទំព័រ ១៤៤ ព្រះពុទ្ធទ្រង់សម្តែងថា ” ម្នាលព្រាហ្មណ៍…ព្រោះឥឡូវពួកមនុស្សត្រូវអធម្មរាគៈ ត្រូវវិសមលោភៈ គ្រប់សង្កត់ ត្រូវមច្ឆាធម្មៈរួមរឹត…កាលបើមនុស្សយ៉ាងដូច្នេះភ្លៀងក៏មិនបង្អុរនូវមេទឹកដោយប្រពៃ “។
កាលនៅសម័យពុទ្ធកាលដោយសារកុសលធម៌រួមរឹត ទេវទត្តភិក្ខុ និងនាងចិញ្ចា ត្រូវព្រះធរណីស្រូប។ ចាប់ពីចុងសម័យអង្គររហូតដល់សម័យឧត្តុង្គ-ចតុមុខ ប្រទេសជួបប្រទះសង្រ្គាមឥតឈប់ឈរ គ្រោះរាំងស្ងួតកើតឡើងរហូតបុរាណាចារ្យបានបង្កើតនូវពាក្យស្លោកមួយឃ្លាទាក់ទងដល់វិស័យបរិស្ថានធម្មជាតិថា “ចម្បាំងរាំងជល់” ដែលហៅថា គ្មានភ្លៀងធ្លាក់ឯង។
ចំណែកគុណរបស់កុសលធម៌វិញ ប្រជាជនខ្មែរជាអ្នកស្លូតត្រង់សច្ចៈទៀងត្រង់ យកធម៌ជាអធិបតី រជ្ជការព្រះបាទជ័យវរ្ម័នទី ៧ ប្រទេសប្រែក្លាយជាឋានសួគ៌នៅលើផែនដីសំណង់ស្ថាបត្យកម្មដ៏ច្រើនធំៗខ្ពស់ស្កឹមស្កៃ រហូតពួកជនបរទេស ស្ទើរតែមិនជឿថា ជាស្នាដៃរបស់មនុស្ស។ សូម្បីសម័យប៉ុលពត ដោយសារសេចក្តីភ័យខ្លាចចំពោះការកាប់សម្លាប់ពីសំណាក់របស់គ្រប់គ្រងនេះប្រជាជនខ្មែរ ប្រកាន់ភ្ជាប់នូវសីលធម៌ស្អាតស្អំ ទៀងត្រង់ អាចសម្គាល់បានថាសិក្ខាបទ ៥ មានសមាទានបានយ៉ាងប្រពៃ។ តាមការសង្កេតមេឃក៏បានបង្អុរនូវមេទឹកដ៏ប្រពៃ ស្រូវផ្លែដាក់គ្រាប់ពេញល្អ សំបកអង្កាមសម្បុរថ្លា។
ប្រការនេះទើបព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ដឹងថា ធម៌ជាគុណដ៏ប្រពៃប្រសើរបំផុតក្នុងប្រជុំជនទាំងបច្ចុប្បន្ននិងបរលោក។
មនុស្សរស់នៅក្នុងសង្គម រមែងមានទំនាក់ទំនងគ្នានឹងគ្នាទៅវិញទៅមកជាចាំបាច់ ព្រោះតែសមត្ថភាព លទ្ធភាពរបស់បុគ្គលម្នាក់ៗ មិនអាចបំពេញតម្រូវការបានគ្រប់គ្រាន់ ដោយមិនចាំបាច់ទទួលយកនៅលទ្ធភាពពីបុគ្គលដទៃនោះបានឡើយ។ ចំណែកឯសង្គមនីមួយៗក៏យ៉ាងដូច្នោះដែរ។ទំនាក់ទំនងរវាងសកម្មភាពទាំងផ្លូវកាយ ទាំងខាងផ្លូវវាចានេះ រមែងបង្កើតបានជាមនោសញ្ចេតនារវាងគ្នានិងគ្នា ឬបញ្ហាទំនាស់រមែងកើតឡើងជាធម្មតា កាលបើកិលេសទិដ្ឋិមានៈនៅមានការប្រកាន់យករៀងៗខ្លួន។
(នៅមានត)


ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ ចៅតាជេត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print