ចលនាយុវជន កម្ពុជា (ក្រុម១៥៧) សាខាខេត្តកណ្តាល នាំយកថវិកា និងអំណោយជូនចាស់ជរាគ្មានទីពឹងចំនួន ៣គ្រួសារ

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ ចលនាយុវជន កម្ពុជា (ក្រុម១៥៧) សាខាខេត្តកណ្តាល ដែលមានលោកឧកញ៉ា ស្រី ចាន់ថន ជាប្រធាន និង ក្រុមការងារ នាំយកថវិកា និងអំណោយ របស់ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ដែលមានលោក មុឹង ពន្លក ជាប្រធាន មកជូនចាស់ជរាគ្មានទីពឹងចំនួន ៣គ្រួសារ ១-លោកតា សៅ អ៊ុត អាយុ៨៥ឆ្នាំ និង លោកយាយ ម៉ៅ តក់ អាយុ៨៣ឆ្នាំ ២- លោកតា ចិន អឹម អាយុ៨១ឆ្នាំ និង លោកយាយ កែវ រិន អាយុ៧៥ឆ្នាំ សព្វថ្ងៃទាំងពីរគ្រួសារ រស់នៅភូមិព្រៃតាពៅ ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ៣-អ្នកមីង សា វ័ន អាយុ៥៦ឆ្នាំ មានកូន៥នាក់ក្នុងបន្ទុក ហើយកូន៣នាក់មានជំងឺវិកលចរិក សព្វថ្ងៃរស់នៅភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត។
អំណោយដែលចែកជូនជនរងគ្រោះរួមមាន ៖
១.អង្ករ២៥គីឡូ ២.ទឹកត្រី១យួរ
៣.ទឹកស៊ីអ៊ីវ១យួរ ៤.អំបិល១គីឡូ
៥.ស្ករស១គីឡូ ៦.ប៊ីចេង០.៥គីឡូ
៧.ប្រេងឆា១លីត្រ ៨.ត្រីខ១០កំប៉ុង
៩.មី១កេះ ១០.ទឹកដោះគោខាប់ ១០កំប៉ុង
១១.មុង១ ១២-ភួយ១ ១៣-សារ៉ុង១
និង ថវិកា ២០០,០០០រៀល៕

image image image image image image image image image image image

ដោយ​ៈ​ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print