នាយនគរបាលសាលាភូមិភាគ១ ខេត្តស្ទឹងត្រែង ប្តឹង លោក ដួង វិចិត្រ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដល់សម្តេចតេជោ ហ៊ុនសែន

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ លោក  ឃុន លីហេង  (ហៅលី លីហេង)មុខរបរ ជានគបាលសាលាភូមិភាគ១(ខេត្ត ស្ទឹងត្រែង បានបង្ខំចិត្ត ប្តឹងលោក ដួង វិចិត្រ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង គោរពប្តឹងដល់សម្តេចតេជោ ហ៊ុនសែន ។ នេះបើយោងតាមពាក្យបណ្តឹង ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”ទទួលបាននៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ។

នៅក្នុងពាក្យបណ្តឹង លោក  ឃុន លីហេង  (ហៅលី លីហេង)មុខរបរ ជានគបាលសាលាភូមិភាគ១(ខេត្ត ស្ទឹងត្រែង បានបញ្ជាក់ថា, សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្តី្រនៃរាជរដ្ឋាភិបាលកម្ពុជាគឺ សុំប្ដឹងឈ្មោះ ដួង វិចិត្រ មុខរបរមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដែលបានញុះញ៉ុងអោយលោក ព្រះរាជអាជ្ញារងទៅចាប់គ្រឿងចក្ររបស់ប្រជាពលរដ្ឋដែលមិនបានធ្វើអី្វសោះ(សំណូមពរ សុំចាប់ខ្លួនផ្តន្ទាទោសតាមផ្លូវច្បាប់) និងប្ដឹងសុំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្តី នៃរាជរដ្ឋាភិបាលកម្ពុជា មេត្តាជួយអន្តរាគមន៍ដោះស្រាយ រកយុត្តិធម៌ករណីចាប់ឡានដឹកដីចំនួន ៣ គ្រឿង និងគ្រឿងចក្រ៣គ្រឿង (អេស្តារ២គ្រឿងនឹងម៉ុល១គ្រឿងម៉ូតូ១គ្រឿងដល់ពួកយើងខ្ញុំដោយសេចក្ដីអនុគ្រោះ។

 លោក  ឃុន លីហេង បានបញ្ជាក់ក្នុងពាក្យបណ្តឹងគោរពជូនសម្តេចតេជោទៀតថា, មូលហេតុ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ដឹកនាំលោក វីរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សម្របសម្រួលនីតិវិធីដោយ លោក ស៊ិន រក្សា ព្រះរាជអាជ្ញារង ព្រមទាំងមន្ត្រីអាវុធហត្ថពីរនាក់ទៀតដែលមិនស្គាល់ ឈ្មោះ មកឃាត់ឡានដឹកដី និងគ្រឿងចក្រហើយចាប់បញ្ជូនទៅស្នាក់ការកងរាជអាវុធហត្ថ ស្រុកសេសាន ។ ដោយគ្មានការចូលរួមពីអាជ្ញាធរភូមិ-ឃុំ និងមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថានដែលជាមន្ត្រីជំនាញ ។ ហើយខ្ញុំបាទសូមគោរពរាយការណ៍ជូនសម្ដេចដ៏ខ្ពង់ខ្ពស់ បន្តទៀតថា, ការកាប់ដីដាក់ឡាននេះ គឺខ្ញុំបាទបានកាប់ដីរបស់ខ្ញុំខាងក្រោយមកបំពេញដីក្នុងទី៣ ខាងមុខតែប៉ុណ្ណោះក្នុងទីធ្លាដ៏តែមួយ ហើយខ្ញុំធ្វើជាប្រឡាយដើម្បីយកទឹកស្រោចដូង នឹងចិញ្ចឹមត្រី ។  ក្រោយមកលោកស្មៀន វ៉ាន បានឲ្យខ្ញុំទាក់ទងទៅសាលាស្រុកសេសាន គាប់ជូនក៏ជិះម៉ូតូមកពីសាលាភូមិភាគ១ សំដៅទៅស្រុកសេសានដើម្បីសុំច្បាប់ពេលនោះ ចំម៉ោងមន្ត្រីសាលាស្រុកសម្រាកពីរការងារ។ ហើយខ្ញុំក៏ជិះម៉ូតូសំដៅមកមើលដីរបស់ខ្ញុំបាទ បានរយៈពេលប្រហែលជាងកន្លះម៉ោងស្រាប់តែមានមន្ត្រីការិយាល័យសេដ្ឋកិច្ច ព្រមទាំង លោកនាយករដ្ឋបាលសាលាស្រុកសេសាន និងមន្ត្រីជំនាញៗ២ទៅ៣នាក់ចំណុះ ស្រុកសេសាន រួមទាំងមេភូមិបានប៊ុង មកសួររកលិខិតផ្ទេរសិទ្ធ ហើយសុំឲ្យខ្ញុំទៅសុំច្បាប់នៅច្រកចេញ-ចូលតែមួយ ស្រុកសេសាន ហើយ ខ្ញុំក៏បានឆ្លើយតបទៅវិញទាំងភាពញញឹមញញែមដាក់គ្នា, ថាមិនអីទេបងៗ សូមបងអធ្យាស្រ័យពីខ្ញុំផងព្រោះខ្ញុំមិនបានទៅសុំច្បាប់បងៗប្រហែលជា ខ្ញុំយល់ច្រឡំស្មានតែច្បាប់រ៉ែនឹងថាមពលកាប់ដីក្នុងទីធ្លាតែមួយ(កាប់ពីខាងក្រោយមកដាក់ ខាងមុខ) គ្រាន់តែជម្រាបអាជ្ញាធរជាការស្រេចហើយខ្ញុំក៏បានអង្វរគាត់ថាខ្ញុំសុំទៅធ្វើច្បាប់ នៅ ថ្ងៃចន្ទព្រោះប៉ុន្មានថ្ងៃនេះខ្ញុំរវល់ណាស់ដោយសារតែសិស្សទើបមកចូលរៀនហើយខ្ញុំក៏ បាន សួរថែមទៀតថាអស់ប្រាក់ប៉ុន្មានរៀលហើយគាត់ថាអស់តែ១០ម៉ឺនរៀលអីទេហើយ បងៗមន្ត្រីចំណុះស្រុកសេសាន ក៏មានការត្រេកអរសប្បាយចិត្តនិងខ្ញុំ គាត់បានឲ្យខ្ញុំផ្ញើរឯកសារតាម TELEGRAM ជូនគាត់ហើយខ្ញុំក៏បានបញ្ជូនអោយគាត់រួចរាល់ដែរ។

លោកបន្តថា, ដូចបានគោរពរាយការណ៍ជូនខាងលើ សូម សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា មេត្ដាជួយអន្តរាគមន៍ដោះស្រាយ ករណីចាប់ឡានដឹកដីចំនួន៣គ្រឿង និងគ្រឿងចក្រ៣គ្រឿង (អេស្ការ២គ្រឿង នឹង ប៊ុល១ គ្រឿង) ម៉ូតូ១គ្រឿង ដល់ពួកយើងខ្ញុំដោយក្តីអនុគ្រោះ ។ សូម សម្ដេច មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទផង។

តាមទូរស័ព្ទជាមួយ អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”លោក  ឃុន លីហេង  (ហៅលី លីហេង)មុខរបរ ជានគបាលសាលាភូមិភាគ១(ខេត្ត ស្ទឹងត្រែង នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់បន្ថែមថា, លោក ដួង វិចិត្រ នេះសាហាវឃោរឃៅណាស់ សូម្បីតែប្រពន្ធគាត់ គ្មានកំហុសអីផង និងជាស្ត្រីកូនខ្ចីទៀត ក៏លោក ដួង វិចិត្រ ទៅសំឡុត បញ្ជា អោយឡើងឡានយកមកបន្ទាយ ខណៈប្រពន្ធគាត់នៅកន្លែង ឈ ហែកបុងឡានចាក់ដី និងគម្រាមថា ប្តីអ្នកឯងក៏ត្រូវអស់ស័ក្តិដែរ។ លោកបន្តថា, លោក ដួង វិចិត្រ បានទូរស័ព្ទហៅគាត់នៅម៉ោង២រសៀល ពេលម៉ោងរដ្ឋបាលដែលគាត់កំពុង អោយសិក្ខាកាមនគរបាលជាតិ តម្រង់ជួរចូលថ្នាក់រៀន ដោយប្រើពាក្យបង្ខំ អោយយកឯកសារពាក់ព័ន្ធដីធ្លី ទៅជួបបង្ហាញលោកប្រធានព្រះរាជអាជ្ញា ។ ក្រោយមកលោក ក៏ជិះម៉ូតូយកឯកសារទៅជូនព្រះរាជអាជ្ញា តែមន្ត្រីតុលាការប្រាប់ថា, លោកព្រះរាជអាជ្ញា អញ្ជើញទៅផ្ទះហើយ ទើបគាត់ខលទូរស័ព្ទទៅ លោក ដួង វិចិត្រ បែរជា លោក ដួង វិចិត្រ ឃាត់ខ្លួនខ្ញុំប្រហែលជាង ៤ម៉ោង ជាមួយតៃកុងឡាន ,អាអិច , កាយដី, សរុប៨នាក់ ។ លោក  ឃុន លីហេង បន្តថា, រឿងនេះ លោក ដួង វិចិត្រ ញុះញង់ បង្កើតរឿង ដើម្បីអោយព្រះរាជអាជ្ញារង ចុះមកកន្លែងដីដែលគាត់កាប់កាយចិញ្ចឹមត្រី

និងធ្វើប្រឡាយ និងយកដីមកធ្វើផ្លូវ ដោយចោទប្រកាន់ថា, ជាដីគម្របព្រៃ , គាត់ក៏ប្រាប់ថា, ដីគម្របព្រៃអី បើគាត់កាន់កាប់ អាស្រ័យផល ជាដីស្រែតាំងពីឆ្នាំ ១៩៧០ មកម្លេះ ! បើចោទថាដីគម្របព្រៃ ហេតុអីក៏លោក ដួង វិចិត្រ រំលោភការងារជំនាញរដ្ឋបាលព្រៃឈើ ? ត្រូវសហការ ឬហៅជំនាញរដ្ឋបាលព្រៃឈើ មកធ្វើកំណត់ហេតុ ឬសួរនាំពិនិត្យឯកសារ តែ លោក ដួង វិចិត្រ នេះគាត់ធ្វើបាបប្រជាពលរដ្ឋណាស់ ។ ដូច្នេះក្នុងនាមគាត់ជាពលរដ្ឋម្នាក់ និងបម្រើការជាមន្ត្រីនគរបាល ដោយបេះដូងស្មោះត្រង់ចំពោះអង្គភាព ចំពោះជាតិ មាតុភូមិ លោកក៏សំណូមពរដល់ លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេត្តាចុះធ្វើអធិការកិច្ចផង ព្រោះ លោក ដួង វិចិត្រ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ធ្វើបាបប្រជាពលរដ្ឋណាស់ គឺប្រជាពលរដ្ឋស្អប់ពេញខេត្ត តែថ្នាក់លើអត់ដឹង អត់មានចំណាត់ការ ធ្វើអោយប្រជាពលរដ្ឋ រងគ្រោះឥតល្ហែរ។

ពាក់ព័ន្ធករណីនេះ លោក ដួង វិចិត្រ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” មិនអាចទាក់ទងតាមទូរស័ព្ទ សុំការបំភ្លឺបានទេ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល ៕

...

ដោយ៖មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print