ខេត្តបាត់ដំបង៖ នេះបេីយោងតាមប្រភពព័ត៍មានពីអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃពុធទី១១ ខែឧសភា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្លាំងនគរបាលស្រុករតនមណ្ឌល បានឃាត់ខ្លួនជនសង័្សយម្នាក់ ករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន និងកាំភ្លេីងកែច្នៃចំនួន ០២ដើម។
ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡេីងនៅរដៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៣និង០៥នាទី ត្រង់ចំណុចភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌលខេត្តបាត់ដំបង។
យោងតាមរបាយការណ៍របស់ នគរបាលស្រុករតនមណ្ឌល បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ព្រុំ សុភា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
របាយការណ៍ដដែល បន្តថា ក្នុងប្រតិបត្តិការនេះ លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង បានធ្វើការបង្ក្រាបករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី ក្នុងបទល្មើសជាក់ស្ដែង។
វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៨ថង់
-សម្ភារៈសម្រាប់វេចខ្ចប់ចែករំលែកគ្រឿងញៀនមួយចំនួន
-អាវុធកែច្នៃចំនួន ០២ដើម
-ទូរស័ព្ទដៃម៉ាកអូប៉ូ ពណ៌ខ្មៅ ចំនួន ០១គ្រឿង ។
ករណីនេះ ជនសង័្សយរួមនិងវត្ថុតាងនគរបាលស្រុក កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនិតីវីធីច្បាប់៕
ដោយ៖សហការី