ធម៌ និងការគ្រប់គ្រងសង្គម (តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)
ឥទ្ធិពលខាងផ្លូវកាយ វាចាចិត្តរវាងបុគ្គលនឹងបុគ្គល ឬរវាងសង្គមមួយទៅនឹងសង្គមមួយដែលមានទំនាក់ទំនងប្រាស្រ័យការងារជាមួយគ្នា បានបង្កើតនូវភាពសុខដុមរមនាផង បង្កើតនូវទំនាស់ផង ដំណោះស្រាយនៃទំនាស់មានប្រសិទ្ធភាព ខ្លះមិនមានប្រសិទ្ធភាព ខ្លះអាស្រ័យតែមនុស្សរកមិនឃើញនូវមូលហេតុឬសគល់របស់បញ្ហា ។ ប៉ុន្តែអ្វីដែលមានអាថ៌កំបាំងជាងនេះគឺឥទ្ធិពលជាអន្តរកម្មរវាងសង្គមមនុស្សនឹងសង្គមធម្មជាតិដែលបានលេចចេញជាបាតុភូតដូចដែលព្រះពុទ្ធបានសម្តែងទុកមក ក៏ដូចជាវិបត្តិធម្មជាតិផ្សេងៗដែលកំពុងកើតមានបច្ចុប្បន្ន មនុស្សសុជាតិក៏ពុំទាន់ស្រាវជ្រាវរកឃើញនូវមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាវិបត្តិនេះនៅឡើយ។
លោក គ្រីប៉ាល់ដូ(Gripaldo)សាស្ត្រាចារ្យនៅទីក្រុងម៉ានីលផ្នែកទស្សនវិជ្ជាបានថ្លែងសេចក្តីថា ក្នុងខណៈដែលគម្រោងផែនការនៃយុគ្គសម័យទំនើប(Englishtenment)ប្រកបដោយសនិទានភាព ត្រូវពួកទស្សនវិទូអឺរ៉ុប ឈប់ទទួលស្គាល់តែវាក៏នឹងជំនួសបានមកវិញនូវគម្រោងផែនការបញ្ញាញាណ(Intellectua Project) ដោយចាត់ទុកជាសនិទានភាព(Rationality)នៅតែជារបស់ចាំបាច់។
ទស្សនទាននេះ បានបង្ហាញឲ្យឃើញថា ពួកទស្សនវិទូអឺរ៉ុបប្រហែលជាមានចេតនាប្រាថ្នាចង់បានទស្សនវិជ្ជាបញ្ញាញាណនិយមមួយ(Intelectualisme) ប្រកបដោយកុសលធម៌ ប្រាសចាក លោភៈ ទោសៈ មោហៈនោះទេដឹង រួមជាមួយនឹងបច្ចេកវិជ្ជាទំនើបបច្ចុប្បន្នក្នុងការអភិវឌ្ឍសង្គមមនុស្សប្រកបដោយចីរភាពសុខដុមរមនាដ៏ពិតប្រាកដនៅអនាគតនោះ។ លោកបានពោលបន្ថែមទៀតថា ស្របពេលនេះ អ្នកប្រាជ្ញបស្ចឹមប្រទេសក៏កំពុងសិក្សាស្រាវជ្រាវទស្សនវិជ្ជាវិចារណញ្ញាណនិយម(Rationalisme)ឡើងវិញព្រមទាំងបញ្ញាញាណនិយម(Intelecturalisme)ក្នុងខណៈដែលវិស័យបច្ចេកវិទ្យាទំនើបកំពុងវាយលុកនៅលើអធិភាពដ៏អាថ៌កំបាំងរបស់ស្ថានប្រព័ន្ធ(Eco-System)មួយនេះ។
(នៅមានត)


ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ ចៅតាជេត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print