សប្បុរសជនរៃអង្គាសថវិការសង់ផ្ទះអោយប្រជាពលរដ្ឋក្រីក្រ

ចែករំលែក៖

ខេត្តកណ្តាល:ប្រជាពលរដ្ឋក្រីក្រ១គ្រួសារ គ្មានទីជម្រកពិតប្រាកដរស់នៅក្នុងភូមិចន្លក់ក្រៅ ឃុំគគីរ ស្រុកកៀនស្វាយ ត្រូវបានលោកស ចាន់ថន ប្រធាន ភូមិតារាបដូនស និងជាសមាជិក អចិន្ត្រៃយ៍បក្សឃុំគគីរ គៀងគរស្វែង រក សប្បុរសជនរៃ អង្គាសថវិការដើម្បីសាង សង់១ខ្នងមានទំហ៊ំ៤ម៉ែត្រគុណ៥ម៉ែត្រចំណាយថវិការអស់ប្រមាណជាង១០០០ដុល្លារ ។
ជាមួយនិងសកម្មភាពមនុស្ស ធម៍ស្វែងរកជំនួយជួយសាងសង់ផ្ទះអោយប្រជាពលរដ្ឋក្រីក្រមានកូនតូចៗ៣នាក់នៅក្នុងបន្ទុកឪពុក-ម្តាយដើរស៊ី ឈ្នួលគេដើម្បីជីវភាពប្រចាំថ្ងៃនេះដែរ លោកស ចាន់ថន ប្រធាន ភូមិតារាបដូនស និងជាសមាជិក អចិន្ត្រៃយ៍ បក្សឃុំគគីរដែលជាអ្នកផ្តើមគំនិតក្នុងការគៀងគរសប្បុរសជនដើម្បីរៃអង្គាសថវិការជួយសាងសង់ផ្ទះគ្រួសារទីទ័លក្រ បានប្រាប់ថា បន្ទាប់អ្នកភូមិ រៀប រាប់ពីទុក្ខលំបាករបស់គ្រួ សារទីទ័លក្រឈ្មោះផាន់ ធី ភេទប្រុស អាយុ២៤ឆ្នាំ ប្រពន្ធឈ្មោះរ៉ា សុខាន់ អាយុ៣២ ឆ្នាំ​ មានកូន៤នាក់ រស់នៅភូមិចន្លក់ក្រៅ ឃុំគគីរ ស្រុកកៀនស្វាយ..រកព្រឹក ខ្វះល្ងាចចិញ្ចឹមកូនតូច៤នាក់គ្មានទីជំរក.រស់នៅក្រោមសំយ៉ាបផ្ទះរបស់អ្នកភូមិ។ លោកក៍បានផ្តល់ពត៍មានបន្តជូនលោកអភិបាលស្រុកនិងគៀងគររកសប្បុរសជនរៃអង្គាសថវិការដើម្បីដើម្បីទិញឈើសាសង់ផ្ទះអោយគ្រួសារក្រីក្រមួយនេះ ដោយរៀបចំអោយសាងសង់នៅលើដីសាធារណៈរបស់រដ្ឋ ហើយនៅសល់ដីមួយ ផ្នែកទៀតត្រៀមទុកអោយប្រជាពលរដ្ឋទីទ័កក្រពិតប្រាកដ ដែលគ្មានទីជម្រក។បន្ទាប់ពី ចលនាគៀងគររកជំនួយមានសប្បុរសជនជាច្រើនបានជួយឧបត្ថម្ភបន្តរួមមាន ភរិយាលោកអភិបាលស្រុកកៀនស្វាយ , លោកគឿន ភ័ក្ត្រា , លោកអ៉ិន រស្មីឫទ្ធា , លោកសារ៉ាត់ និងមានសប្បុរសជនជាច្រើទៀតបានជួយឧបត្ថម្ភទៅតាមលទ្ធភាពដែលមាន។ បើគិតត្រួសៗទៅលើការចំណាយក្នុងកាសាងសង់ចំនួនប្រមាណជាង១០០០ដុល្លារ ហើយថវិការដែលប្រមូលបានពីសប្បុរសជនមិនទាន់គ្រប់ចំនួននៅឡើយទេ ទោះជាយ៉ាងណាក៍ដោយលោកនិងខិតខំគៀងគរសប្បុរសបន្ថែមទៀត.និងសូមអំពាវនាវដល់សប្បុរសជនដែលមានធនធានមេត្តាជួយឧបត្ថម្ភដល់គ្រួសារទីទាល់ក្រ.គ្មានទីជម្រកនេះផង។
បន្ទាប់ពីលោកមេភូមិគៀង គរសប្បុរសប្រមូលបានថវិកាតមួយចំនួនយកទៅទិញសម្ភារៈសម្រាប់សាងសង់ផ្ទះរួចមក ក្រុមគ្រួសារទីទ័លក្របានលើកម្រាមដៃ១០ សំពះថ្លែងអំណរគុណដល់លោកមេភូមិ និងសូមអោយសប្បុរសជនជួយឧបត្ថម្ភបន្ថែមទៀតដើម្បីទ្រទ្រងជីវភាពអោយកូនៗបានរៀនសូត្រដូចគេ៕

image image image image

សណ្តោស

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print