ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងប្រធានក្រុមការងារអន្តរក្រសួង ទស្សនកិច្ចការងារប្រតិបត្តិការនៅអង្គភាពពិសេសបោសសម្អាតយុទ្ធភណ្ឌក្រោមទឹក

ចែករំលែក៖

ខេត្តព្រៃវែង÷ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខា ធិការប្រចាំការក្រសួងការពាតជាតិ និងប្រធានក្រុម ការងារអន្តរក្រសួងដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងទន្លេបានដឹកនាំក្រុមការងារអន្តរក្រសួងចុះជួបសំណេះសំណាល និងទស្សនកិច្ចការងារប្រតិបត្តិការនៅអង្គភាពពិសេសបោសសម្អាតយុទ្ធភណ្ឌក្រោមទឹករបស់អង្គភាពស៊ីម៉ាក់ នៅការដ្ឋានភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ព្រំប្រទល់ស្រុកលើកដែក ខេត្តកណ្តាល។

នាយឧត្តមសេនីយ៍ប្រធានក្រុមការងារអន្តរក្រសួង បានថ្លែងកោតសរសើរ ដល់ក្រុមការងារអន្តរក្រសួង ពិសេសអង្គភាពពិសេសបោសសម្អាតយុទ្ធភណ្ឌក្រោមទឹករបស់អង្គភាពសុីម៉ាក់ ដែលបានខិតខំប្រឹងប្រែងបំពេញ ការងារប្រតិបត្តិការរបស់ខ្លួនប្រកបដោយលទ្ធផលផ្លែផ្កា។

 ក្នុងពិធីនេះដែរនាយឧត្តមសេនីយ៍នាង ផាត ប្រធានក្រុមការងារអន្តរក្រសួង ក៏បាននាំយកអំណោយ និងថវិកា របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃផ្តល់ជូនកម្លាំងរបស់អង្គភាពសុីម៉ាក់ដែលកំពុងប្រតិបត្តិការ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print