លោក ឃួង ស្រេង ៖ បើគ្មានសន្តិភាព គឺមិនអាចរកស៊ីចិញ្ចឹមជីវិតបានទេសូមប្រជាពលរដ្ឋនិងសមាជិកបក្សប្រជាជនកម្ពុជា ទៅបោះ ឆ្នោតជូន គណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ប្រទេសកម្ពុជាយើងបើគ្មានសន្តិភាពគឺយើងគ្រប់គ្នាមិនអាចរកស៊ីចិញ្ចឹមជីវិតបានទេ។  ដូច្នេះលោកសូមឱ្យប្រជាពលរដ្ឋនិងសមាជិកបក្សប្រជាជនកម្ពុជា រួមគ្នារក្សាសន្តិភាពឱ្យបាន ហើយដើម្បីរក្សាសន្តិភាពនេះបានគឺមានតែមធ្យោបាយតែមួយគត់ នោះគឺនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

  ការលើកឡើងរបស់លោកឃួង ស្រេង បែបនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយយុវជន សកម្មជនរបស់គណៈកម្មាធិការគណបក្សមូលដ្ខាន សេដ្ឋកិច្ច រាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នេះនៅសាលមហោស្រព និងពិព័រណ៍កោះពេជ្រ។

     លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ នៅភ្នំពេញ គណបក្សប្រជាជនកម្ពុជាមានសមាជិក បក្សរបស់ខ្លួនជាង៧០ភាគរយ នេះពិតជាបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា គណបក្ស

ប្រជាជនកម្ពុជាមានអ្នកគាំទ្រច្រើន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី បក្សនៅតែដុសខាត់ សម្រួចឱ្យមុត។ ដើម្បីអនុវត្តគោលនយោបាយរបស់បក្សប្រជាជនកម្ពុជា សមាជិកម្នាក់ជាសន្លឹកឆ្នោតមួយសន្លឹកនៅពេលបោះឆ្នោត។

   លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា ការជួបសំណោះសំណាលជាមួយ យុវជន សកម្មជនរបស់គណៈកម្មាធិការគណបក្សមូលដ្ខាន យុវជន សេដ្ឋកិច្ច រាជធានីភ្នំពេញនាពេលនេះ មានចំនួនជាង៥០០០នាក់ ហើយពួកគាត់គឺសុទ្ធតែ មានមុខរបរនៅក្នុងនិងក្រៅប្រព័ន្ធ ។តែបើគ្មានសន្តិភាព យើងគ្រប់គ្នាមិនអាចរកស៊ីចិញ្ចឹមជីវិតបានទេ។  ដូច្នេះ លោកសូមឱ្យប្រជាពលរដ្ឋនិងសមាជិកបក្សប្រជាជនកម្ពុជា រួមគ្នារក្សាសន្តិភាពឱ្យបាន ព្រោះសម្តេចតេជោហ៊ុន សែនរកបានមកដោយលំបាក និងថែមទាំងលះបង់អាយុជីវិត ថែមទៀតផង ហើយដើម្បីរក្សាសន្តិភាពនេះបាន គឺមានមធ្យោបាយតែមួយគត់ នោះគឺនាំគ្នាទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា។ 

  លោក ឡី សុភាព ប្រធានគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សមូលដ្ខាន សេដ្ឋកិច្ច រាជធានីភ្នំពេញ បានលើកឡើងដែរថា ៖ សមាជិករបស់គណៈកម្មាធិការគណបក្សមូលដ្ខាន សេដ្ឋកិច្ច រាជធានីភ្នំពេញមានចំនួន ៥.១៧១នាក់ ស្រីចំនួន២.០៧១នាក់។ ពួកគាត់បានចុះឈ្មោះបោះឆ្នោតរួចរាល់ហើយ ។ លោកបន្តថា មានការលំបាកគឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលចុះជួយបងប្អូនប្រជាពលរដ្ឋភ្លាមៗ។ ដូច្នេះសូមនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕. សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print