សេចក្តីជូនដំណឹង ស្តីពី កាត្វកិច្ចដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ ២០២១

ចែករំលែក៖

ភ្នំពេញ : នៅព្រលប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអោយដឹងថា, អនុលោមតាមមាត្រា ៥ថ្មី និងមាត្រា ២៩ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រម លេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ១៩៩៧ និងវិសោធនកម្មជាបន្តបន្ទាប់ សេចក្តីណែនាំលេខ ៣១៤០ អពដ ចុះថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២១ ស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើ ប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ (Tax on Income-Tol E-Filing) និងសេចក្តីជូនដំណឹងលេខ ១២៦៥ អពដ ចុះ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ស្តីពីការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ ២០២១ អគ្គនាយកដ្ឋានពន្ធដារ បានធ្វើការជូនដំណឹងដល់លោក-លោកស្រី ជាអភិបាល បណ្ណាធិការ ឬកម្មសិទ្ធិកររបស់សហគ្រាស ជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសទាំងអស់ជ្រាបអំពីកាតព្វកិច្ចនិងកាលបរិច្ឆេទកំណត់ដាក់លិខិតប្រកាស និងបង់ពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំ២០២១។

មកដល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានសហគ្រាសមួយចំនួនបានបំពេញកាតព្វកិច្ច រួចរាល់ហើយ ប៉ុន្តែនៅមានសហគ្រាសមួយចំនួនទៀត មិនទាន់បានបំពេញកាតព្វកិច្ចនៅឡើយនិងបានដាក់លិខិតស្នើសុំ ពន្យារពេលដាក់លិខិតប្រកាសនិងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២១។ ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារ សូមបញ្ជាក់ជូនថា ចំពោះសំណើសុំពន្យារពេលដាក់លិខិតប្រកាស និងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ មិនអនុញ្ញាតពន្យារពេលដាក់លិខិតប្រកាស និងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២១.ទេ។ ក្នុងករណីលោក-លោកស្រីខកខាននិងមិនដាក់លិខិតប្រកាសនិងបង់ពន្ធលើប្រាក់ចំណូលជូនរដ្ឋសារពើពន្ធបានទាន់ ពេលកំណត់ . លោក-លោកស្រីត្រូវទទួលរងទោសទណ្ឌដូចមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។ លើសពីនេះទៀត លោក-លោកស្រីត្រូវដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមប្រព័ន្ធអនឡាញ (Tax on Income-Tol E-Filing) តាមសេចក្ដីណែនាំលេខ ៣១៤០ អពដ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមនិងជឿជាក់ថា លោក-លោកស្រី ជាអភិបាល បណ្ណាធិការ ឬកម្មសិទ្ធិកររបស់ សហគ្រាសផ្តល់កិច្ចសហការ និងធ្វើការដាក់លិខិតប្រកាសនិងបង់ពន្ធលើប្រាក់ចំណូលតាមច្បាប់កំណត់ជាធរមាន ៕

ដោយ: សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print