នគរបាលស្រុកភ្នំព្រឹក​បង្រ្កាបនិងឃាត់ខ្លួនមនុស្ស២នាក់​ពាក់ព័ន្ធ​ករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​អគ្គស្នងការដ្ឋាននគរបាលជាតិ​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី​១២​ ខែឧសភា​ ឆ្នាំ​២០២២នេះ​បានឱ្យដឹងថា​ កម្លាំងនគរបាលស្រុកភ្នំព្រឹក​បានបង្រ្កាបនិងឃាត់ខ្លួនមនុស្ស២នាក់​ពាក់ព័ន្ធ​ករណីគ្រឿងញៀន​កាលពីថ្ងៃទី១១​ ខែឧសភា​ម្សិលមិញនេះ​ នៅចំណុចក្រុមទី​០២ ភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រភពដដែលបន្តថា​ ជនសង្ស័យចំនួន០២នាក់​ខាងលើ​នេះ​គឺ១-ឈ្មោះ ប៊ុន ធួន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ
ថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និង២-ឈ្មោះ សុីស សុីនថន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

បេី​តាមការបញ្ជាក់ពី​លោកវរសេនី​យ៍​ទោ​ ហេង បារាំង​ អធិការនគរបាលស្រុកភ្នំព្រឹក​ បានឱ្យដឹងថា​ លោកបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូររំដួល​ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកបង្ក្រាបករណីរក្សាទុក​ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី ក្នុងបទល្មើសជាក់​ស្ដែង។​ ដោយ​ចាប់យកវត្ថុតាងរួមមាន៖​ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លាចំនួន០៥ថង់សង្ស័យជាសារធាតុញៀន, ម៉ូតូម៉ាកMSXពណ៌ក្រហមចំនួន​០១គ្រឿង,
ទូរស័ព្ទចំនួន០២គ្រឿង, សម្ភារសម្រាប់វេចខ្ចប់ចែករំលែកគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន​សមត្ថកិច្ចនគរបា​ល​ស្រុក​បាន​កសាងសំណុំរឿងបញ្ជូនទៅការិយា​ល័យជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print