កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន​ត្រូវ​បានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា​ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់​ខ្លួន​។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​បានឱ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍ទី​១២​ ខែឧសភា​ ឆ្នាំ​២០២២។

ប្រភពដដែលបន្តថា​ ជនសង្ស័យខាងលើនេះ​ ត្រូវ​បានឃាត់ខ្លួន​កាលពីវេលាម៉ោង​៤​និង៥០នាទីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ លី ឡាយ ភេទ ប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ចំណែក​វត្ថុតាងដកហូតមានម្សៅក្រាមពណ៌សថ្លាចំនួន០២ថង់តូច។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ​ច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print