Inter Milan យកឈ្នះ Juventus ក្នុងម៉ោងបន្ថែមលើកពាន Copa Italia

ចែករំលែក៖

ក្រុមខ្លាំង Inter Milan បានយកឈ្នះក្រុមសេះបង្កង់ Juventus ក្នុងម៉ោងបន្ថែមដើម្បីលើកពានរង្វាន់ Coppa Italia ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១១មកនៅកីឡដ្ឋាន Stadio Olimpico ។

ការស៊ុតបាល់ប៉េណាល់ទីនៅនាទីទី៨០របស់កីឡាករ HakanCalhanoglu បានបង្ខំឱ្យមានការប្រកួតម៉ោងបន្ថែម ហើយ Ivan Perisic រកបាន២គ្រាប់ក្នុងរយៈពេល៣នាទី ខណៈដែលក្រុម Inter Milan ឈ្នះពានជាលើកទី៨របស់ខ្លួន។ការប្រកួតក្នុងតង់ទី១ មានការ​ស៊ុត​បាល់​បញ្ចូល​ទី​ដ៏​អស្ចារ្យ​របស់កីឡាករNicolo Barella បាន​ធ្វើ​ឱ្យ Inter Milan នាំ​មុខ​មុន​រយៈ​ពេល៦​នាទី ប៉ុន្តែក្រុមម្ចាស់ជើងឯក Juventus រកបាន២គ្រាប់ជាប់ៗគ្នានាំមុខវិញតាមរយៈការស៊ុតបញ្ចូលទីរបស់កីឡាករ Alex Sandro និង Dusan Vlahovic ក្នុងតង់ទី២នៅនាទីទី៥០ និងនាទីទី៥២។ នៅនាទីទី៨០ កីឡាកររបស់ក្រុម Juventus បានបង្កកំហុសនៅតំបន់គ្រោះថ្នាក់ធ្វើឲ្យអាជ្ញាកណ្តាលផ្តល់បាល់ប៉េណាល់ទីដែលជាការស៊ុតបញ្ចូលទីដោយកីឡាករ HakanCalhanoglu រហូតដល់ចប់ការប្រកួតក្រុមទាំងទទួលបានលទ្ធផល២ទល់២។ចូលដល់ម៉ោងបន្ថែមក្រុម Inter Milan ហាក់ដូចជាមានប្រៀបជាងក្រុម Juventus ដោយមានឱកាសស៊ុតចំគោលដៅផងដែរ ហើយនៅនាទីទី៩៩ នៅនាទីទី១០២ ខ្សែប្រយុទ្ធ Perisic របស់ក្រុម Inter Milan បានរកគ្រាប់បាល់២គ្រាប់ម្នាក់ឯង ដោយគ្រាប់ទី១រកបានដោយការស៊ុតបាល់ពិន័យប៉េណាល់ទី និង១គ្រាប់ទៀតរកបានដោយការបញ្ជូនបាល់ពីកីឡាករ Dimarco នាទីទី១០២។ការបរាជ័យបានបញ្ចប់កំណត់ត្រាអ្នកឈ្នះ១៤ដងនៃក្តីសង្ឃឹមរបស់ក្រុមJuventus នៃពានរង្វាន់នៅរដូវកាលនេះ និងជាលើកដំបូងដែលបានកើតឡើងចាប់តាំងពី២០១០-២០១១។ ក្រុមជើងឯក Serie A Inter Milanដែលឈរនៅលេខរៀងទី២ និងមាន២ពិន្ទុតាមពីក្រោយគូប្រជែងក្រុមAC Milan ដែលមាន២ប្រកួតដែលត្រូវទៅនោះ មិនបានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតចាប់តាំងពីជ័យជម្នះពីមុនរបស់ពួកគេកាលពី១១ឆ្នាំមុន។

ការប្រកួតបន្ទាប់ក្រុម Inter Milan នឹងជួបជាមួយ Cagliari និងក្រុមSampdoria ក្នុងការប្រកួតលីកចំនួន២ចុងក្រោយនៅរដូវកាលនេះ ៕ (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print