លើកទីមួយមានករណីឆ្លងកូវីដ-១៩ កូរ៉េខាងជើងបិទប្រទេសទាំងមូល

ចែករំលែក៖

នៅថ្ងៃទី១២ ខែឧសភា កូរ៉េខាងជើងបានបញ្ជាក់ជាផ្លូវការពីករណីឆ្លងកូវីដ-១៩ លើកដំបូង ជាប្រភេទអូមីក្រុង ហើយប្រកាសបិទប្រទេសទាំងមូលដើម្បីទប់ស្កាត់ការឆ្លងយ៉ាងមានប្រសិទ្ធភាពបំផុត។
មេដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុន បានស្នើបិទទីក្រុងទាំងអស់នៅទូទាំងប្រទេសក្រោយរកឃើញករណីឆ្លងជាលើកដំបូង ជាប្រភេទអូមីក្រុង BA.2។
សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា «ស្ថានភាពអាសន្នត្រូវបានប្រកាសក្រោយមានករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសរបស់យើង»។
កូរ៉េខាងជើងបានសម្រេចបិទខ្ទប់ប្រទេសទាំងមូល ក្រោយពីមេរោគបំប្លែងថ្មីអូមីក្រុងត្រូវបានរាយការណ៍កើតមាននៅក្នុងទីក្រុងព្យុងយ៉ាង ដែលនេះជាការទទួលស្គាល់ផ្លូវការជាលើកដំបូងបំផុតពីការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ចាប់តាំងពីជំងឺឆ្លងរាតត្បាតសកលផ្ទុះឡើងមក។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថា ប្រជាជនក្នុងទីក្រុងព្យុងយ៉ាងបានឆ្លងមេរោគអូមីក្រុង ប៉ុន្តែមិនបានបញ្ជាក់អំពីចំនួនករណី ឬប្រភពនៃការឆ្លងនៅឡើយទេ ដោយគ្រាន់តែបង្ហើបថាការប្រមូលសំណាកអ្នកជំងឺធ្វើឡើងកាលពីថ្ងៃទី៨ ខែឧសភាកន្លងទៅ។
ភ្លាមៗបន្ទាប់ពីការរកឃើញមេរោគនេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានកោះប្រជុំសមាជិកគណបក្សពលករ ដើម្បីពិភាក្សាអំពីការឆ្លើយតបចំពោះការផ្ទុះឡើងនៃជំងឺឆ្លងនេះដោយចេញបញ្ជាឱ្យបិទខ្ទប់ទីក្រុង និងស្រុកទំាងអស់ទូទាំងប្រទេសយ៉ាងតឹងរ៉ឹង រួមទាំងការចល័តក្រុមការងារផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តសង្រ្គោះបន្ទាន់ផងដែរ។
ទោះបីជាកូរ៉េខាងជើងមិនធ្លាប់បញ្ជាក់ពីការឆ្លងកូវីដ-១៩ នៅក្នុងប្រទេសក៏ដោយ ក៏មន្ត្រីនៅក្នុងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានដាក់ការសង្ស័យថាអាចមានករណីឆ្លងខ្លះរួចទៅហើយ ជាពិសេសនៅពេលដែលមេរោគអូមីក្រុង រាលដាលខ្លាំង នៅក្នុងប្រទេសជិតខាង គឺកូរ៉េខាងត្បូង និងចិនជាដើម៕ ដោយធីរីណា

រូប​ថត​ :​ NK News

...

រូប​ថត​ :​ Kyodo/Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print