ចិន៖ យន្តហោះឆាបឆេះបណ្តាលឱ្យអ្នកដំណើររាប់សិបនាក់រងរបួស

ចែករំលែក៖

យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Tibet Airlines បានធ្លាក់ចេញពីផ្លូវ ក្នុងពេលត្រៀមហោះហើរ បណ្តាលឲ្យឆាបឆេះ ហើយអ្នកដំណើរជាច្រើនបានរងរបួសស្រាល ។

ហេតុការណ៍ខាងលើកើតឡើងនៅអាកាសយានដ្ឋានអន្តរជាតិ Chongqing ខេត្ត Jiangbei នាព្រឹកថ្ងៃទី១២ខែឧសភា។
ប្រភពព័ត៌មានពីក្រុមហ៊ុនអាកាសចរណ៍បានឱ្យដឹងថា មានអ្នកដំណើរ២៥នាក់រងរបួស ។ ក្នុងពេលគ្រោះថ្នាក់កើតឡើង នៅលើយន្តហោះមានមនុស្ស១១៣នាក់ និងអាកាសយានិក៩នាក់ ។
ក្រុមហ៊ុនអាកាសចរណ៍ Tibet Airlines បានប្រកាសថាអ្នកដំណើរគ្រាន់តែរបួសស្រាលប៉ុណ្ណោះ ហើយបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ។ អ្នកដំណើរនិងក្រុមអាកាសយានិកទាំងអស់បានជម្លៀសចេញដោយសុវត្ថិភាព។ អាកាសយានិកបានរកឃើញមានករណីមិនស្រួលក៏ផ្អាកការហោះហើរ ធ្វើឱ្យយន្តហោះត្រូវ រត់ជ្រុលហួសផ្លូវហោះហើរបណ្តាលឲ្យឆាបឆេះតែម្តង។
រូបភាពដែលបានបង្ហោះលើបណ្តាញសង្គមនានាបានបង្ហាញឱ្យឃើញថា អណ្តាតភ្លើងឆាបឆេះនៅផ្នែកខាងមុខនៃយន្តហោះ៕ ដោយធីរីណា

...

រូប​ថត​ :​ South China Morning Post/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print