ផឹកទឹកប្តូរនិស័្សយជិះម៉ូតូបុកម៉ូតូមួយគ្រឿងទៀតពេញទំហឹង របួសធ្ងន់ស្រាលទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់ស្រវឹងស្រា បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ខណៈមកដល់ចំណុចផ្លូវកែងមិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដែលជិះម្នាក់ឯង ពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខផ្សារអង្គរ តាមបណ្ដោយផ្លូវ១៥៥ កែងនិងផ្លូវ៤៥៦ ស្ថិតក្នុងសង្កាត់ទួលទំពុង១ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុខពេលកើតហេតុគឺមានយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AW-6190 បានជិះតាមបណ្ដោយផ្លូវ១៥៥ ទិសដៅពីត្បួងទៅជើងក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរស២នាក់ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1J-5562 បានជិះឌុបគ្នាក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច តាមបណ្ដោយផ្លូវ៤៥៦ ដោយស្ថិតក្នុងស្ថានភាពស្រវឹងស្រាផងនោះ ក៏ជ្រុលទៅបុកយុវជនជិះម៉ូតូម្នាក់ឯងនោះ ពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ ចំណែកឯបុរស២នាក់ជិះម៉ូតូបង្ករងរបួសស្រាល។

ក្រោយពេលកើតហេតុយុវជនរងគ្រោះរបួសធ្ងន់នោះ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយឡែកម៉ូតូទាំង២គ្រឿងបានរងការខូចខាតទាំងសងខាង ហើយត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែង រួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន រងចាំដោះស្រាយតាមក្រោយ៕

dankor1

dankor2

dankor3

dankor4

dankor5

ដោយ៖ ជីម ភារ៉ា ដង្កោ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print