ខេត្តព្រះសីហនុៈ នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ ចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តព្រះសីហនុ ដឹកនាំដោយលោក ទៀ សុខា ប្រធានសាខាបាននាំយកទឹកស្អាតនឹងទឹកបរិសុទ្ធទៅចែកជូនប្រជាពលរដ្ឋ២ភូមិ នៅចំនុចភូមិពូធឿង ១៥៥គ្រួសារ នឹង ភូមិគគី១៣៥គ្រួសារ ឃំុបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សរុបទឹកដែលបានយកទៅចែកជូនរួមមានដូចជា៖ទឹកស្អាតចំនួន ២៩៦កាដុង ទឹកសុទ្ធចំនួន ១៤៨០យួរ។ ក្រោយមកលោក ទៀ សុខា ប្រធានសាខា បាននាំយកអំណោយទៅចែកជូន គ្រួសារក្រីក្រ ចំនួន៦គ្រួសារ ស្ថិតក្នុងឃំុបិតត្រាំងដដែរ ក្នុងនោះមួយគ្រួសារទទួលបាន ថវិការ50មឺុន អង្គរ២៥គីឡូ មី១កេះ ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ទឹកសីុអីុ១យួរ ប្រេងឆា១លីត្រ អំបិល១គីឡូ ស្ករស១គីឡូ បីចេង០.៥គីឡូ៕
ដោយ សុខ ខេមរា
...