គាស់ផ្ទះចូលលួចយកម៉ូតូពីរគ្រឿងបានសម្រេច ក្បែរប៉ុស្តិ៍នគរបាលភ្នំពេញថ្មី

ចែករំលែក៖

ភ្នំពេញ: ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពលួចកាត់ទ្វារផ្ទះប្រជាពលរដ្ឋមួយកន្លែងលួចយកម៉ូតូពីរគ្រឿងបានសម្រេច រួចគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូហុងដាគុបកញ្ចាស់មួយគ្រឿង និងឧបករណ៍សម្រាប់ធ្វើសកម្មភាពមួយសំរាប់។

ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ៣ និង ៥ នាទីយប់ទៀបភ្លឺឈានចូលថ្ងៃទី១២ ខែឧសភាឆ្នាំ២០២២ នៅចំណុចផ្ទះលេខ 38H ខាងត្បូងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ប្រមាណជាង១០០ម៉ែត្រ ផ្លូវលេខ១០១៥ កែងនិង ១៩៧២ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ម៉ូតូដែលជនសង្ស័យលួចយកទៅបាត់ មួយគ្រឿងម៉ាកហុងដា​ ស្តុបពី ស៊េរីឆ្នាំ២០២០ពណ៌ខៀវ ភ្នំពេញ1IJ-4797 និងមួយម៉ាកហុងដាឌ្រីម​ សេ១២៥​ ស៊េរី២០២២ ពណ៌ខ្មៅភ្នំពេញ1IY-2869។

តាមការៀបរាប់ពីម្ចាស់ផ្ទះកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់ទុកម៉ូតូក្នុងផ្ទះដូចសព្វរាល់ដង ដោយបានដាក់កន្លិះទ្វារ និងចាក់សោរនៅខាងក្នុង រួចនាំគ្នាចូលដេកដូចធម្មតា លុះដល់ម៉ោងកើតហេតុខាងលើរូចគាត់ក៏ឮសូសម្លេង​ដែរ​ តែមិងបានចាប់អារម្មណ៍ នោះទេ។ប្រភពដដែលបានបន្តទៀតថា ដោយមានការសង្ស័យរូបគាត់ក៏បាននាំគ្នាបើកភ្លើងមើលស្រាប់តែឃើញបាត់ម៉ូតូចំនួន ពីរ គ្រឿង រួចក៏នាំគ្នាផ្អើលឆោឡោ មើលទៅទ្វាផ្ទះឃើញដាច់ត្រយ៉ូវទ្វាម្ខាង និងរបូតកន្លិះ ភ្លាមៗនោះក៏នាំគ្នាចេញមកក្រៅដោយពិនិត្យជុំវិញផ្ទះ ក៏ប្រទះឃើញម៉ូតូហុងដាគុបជ្រុងមួយគ្រឿងពណ៌ទឹកបិចពាក់ស្លាកលេខកំពង់ស្ពឺ1B-3726និងឧបករណ៍មួយសម្រាប់ដែលជនសង្ស័យធ្វើសកម្មភាពដែលបានបន្សល់ទុកនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ភ្នំពេញថ្មីដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកម៉ូតូមកវិញ។ចំណែកម៉ូតូនិងវត្ថុតាងដែលជនសង្ស័យមិនបន្សល់ទុកនៅកន្លែងកើតហេតុសមត្ថកិច្ចបាននាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីទុកដើម្បីធ្វើការស្រាវជ្រាវបន្ត៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print