ជាលើកដំបូងមេដឹកនាំគីមជុងអ៊ុន ពាក់ម៉ាស ថ្លែងសុន្ទរកថាទៅកាន់មហាជន

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង នៅថ្ងៃទី ១៣ខែឧសភាបានផ្សាយថា កូវីដ-១៩បានឆ្លងរាលដាលក្នុងល្បឿនលឿននៅលើទឹកដីកូរ៉េខាងជើង ចាប់តាំងពីចុងខែមេសាកន្លងមក។ នៅថ្ងៃនេះដែរកូរ៉េខាងជើងបានប្រកាសពីករណីស្លាប់៦នាក់ដោយកូវីដ-១៩។

សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានទទួលស្គាល់ពីការឆ្លងរាលដាលទ្រង់ទ្រាយធំ និងបង្កឱ្យមានវិបត្តិសុខភាពសាធារណៈ។ ជាលើកដំបូង បណ្តាញទូរទស្សន៍ជាតិកូរ៉េខាងជើងបានផ្សាយរូបភាព មេដឹកនាំគីម ជុងអ៊ុន ពាក់ម៉ាស់នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការនាយកនៃបក្សពលករកូរ៉េខាងជើង ក៏ដូចជាថ្លែងសារទៅកាន់ប្រជាពលរដ្ឋ ។
កម្មវិធីទូរទស្សន៍មួយនៅទីក្រុងសេអ៊ូលបានផ្សព្វផ្សាយរូបភាពមេដឹកនាំកូរ៉េខាងជើងពាក់ម៉ាស់នៅថ្ងៃទី១២ខែឧសភា ដែលជាការពាក់ម៉ាស់លើកដំបូងរបស់មេដឹកនាំប្រទេសនេះ។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានផ្សាយថា វីរុសកូវីដ-១៩ បានរាលដាលនៅទូទាំងប្រទេសកូរ៉េខាងជើង ទាំងនេះជាការបង្ហាញពីចន្លោះប្រហោងនៅក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ក្រោយរយៈពេលជាង២ឆ្នាំដែលកូរ៉េខាងជើងមិនមានករណីឆ្លងម្នាក់ណាឡើយ។
នៅថ្ងៃទី១៣ ខែឧសភា សារព័ត៌មាន KCNA បានផ្សាយថា មានពលរដ្ឋជាង៣៥០ពាន់នាក់ត្រូវព្យាបាលជំងឺផ្តាសាយដោយមិនដឹងពីមូលហេតុ ក្នុងនោះមាន ១៦២ពាន់នាក់បានជាសះស្បើយ៕ ដោយធីរីណា

...

រូប​ថត​ :​ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print