រុស្ស៊ីបញ្ជាក់ថា៖ យុទ្ធនាការយោធានៅអ៊ុយក្រែនកំពុងដំណើរការតាមគម្រោង

ចែករំលែក៖

តំណាងរុស្ស៊ីប្រចាំនៅសហគមន៍អឺរ៉ុប លោក Vladimir Chizhov បានបញ្ជាក់ថា យុទ្ធនាការយោធា ពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែនកំពុងដំណើរការទៅតាមការគ្រោងទុក បើទោះបីមិនឆាប់រហ័សដូចពលរដ្ឋរុស្ស៊ីមួយចំនួនរំពឹងទុកក្តី។

លោក Vladimir Chizhov បន្តទៀតថា «ប្រសិនបើទាហានរុស្ស៊ីធ្វើតាមអ្វីដែលអាមេរិក និងលោកខាងលិចបានធ្វើ គឺយើងនឹងវាយប្រហារអ៊ុយក្រែនជាច្រើនលើក ។ ប៉ុន្តែនោះមិនមែនជាគោលដៅរបស់រុស្ស៊ីឡើយ ។ ជាការណ៍ពិតខ្ញុំសូមបញ្ជាក់ជាថ្មីថា រុស្ស៊ីគ្មានគោលបំណងគ្រប់គ្រងទឹកដីអ៊ុយក្រែននោះឡើយ។
ពាក់ព័ន្ធនឹងជនភៀសខ្លួនដោយសង្គ្រាមអ៊ុយក្រែន តាមរបាយការណ៍ចុងក្រោយពីទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ UN បានបង្ហាញឱ្យឃើញថា មកទល់ពេលនេះ ជនភៀសខ្លួនអ៊ុយក្រែនកើនដល់ជាង៦លាននាក់ហើយ ដែលបានរត់ចេញពីប្រទេសរបស់ខ្លួន គិតតាំងពីការឈ្លានពានរបស់រុស្ស៉ី បានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកុម្ភៈ។
យោងតាមរបាយការណ៍ខាងលើ មនុស្សសរុបចំនួន ៦,០២៩,៧០៥នាក់ បានភៀសខ្លួនចេញពីអ៊ុយក្រែន គិតត្រឹមថ្ងៃទី១១ ខែឧសភា។ ភាគច្រើននៃពួកគេបានរត់ទៅកាន់បណ្តាប្រទេសជិតខាងរបស់អ៊ុយក្រែន មុនពេលបន្តដំណើរទៅកាន់គោលដៅបន្ទាប់ទៀត ហើយប៉ូឡូញជាប្រទេសដែលមានជនភៀសខ្លួនអ៊ុយក្រែនជ្រកកោនច្រើនជាងគេ។
យ៉ាងណាមិញ លំហូរជនភៀសខ្លួនប្រចាំថ្ងៃនៅតាមព្រំប្រទល់អ៊ុយក្រែន បានថយចុះគួរឱ្យកត់សម្គាល់ចាប់តាំងពីសង្រ្គាមផ្ទុះឡើង។ បើក្រឡេកទៅមើល កាលពីខែមីនាប៉ុណ្ណោះ ប្រជាជនអ៊ុយក្រែនជិត៣.៤លាននាក់បានរត់ចេញពីប្រទេសរបស់ពួកគេ ខណៈតួលេខនេះ បានថយមកនៅត្រឹម១.៥លាននាក់កាលពីមេសា។ ជាមួយគ្នានេះ មនុស្ស៨លាននាក់ផ្សេងទៀតក៏បានភៀសខ្លួនពីផ្ទះសម្បែងរបស់ពួកគេនៅក្នុងប្រទេសអ៊ុយក្រែនផ្ទាល់ផងដែរ៕ ដោយធីរីណា

...

រូប​ថត​:​ TASS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print