​ជាង​ម៉ូតូ​ប្រើហិង្សាទៅលើជាងកាត់សក់​ ចុងក្រោយ​ម្នាក់ជាប់ខ្នោះ​ ម្នាក់ដេកពេទ្យ

ចែករំលែក៖

​ភ្នំពេញ៖ ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្រាំង​ចំរេះ​ទី​១ បានឃាត់ខ្លួនបុរស​ជា​ជាង​ម៉ូតូ​ម្នាក់​ពីបទហិ​ង្សា​ដោយ​ចេតនាមាន​ស្ថាន​ទម្ងន់ទោស ខណៈ​ដែល​យក​កាំបិត​ផ្គាក់កា​ប់​ទៅ​លើ​អ្នក​ជិតខាងម្នាក់​ជាជាងកាត់សក់ចំនួន​២កាំបិតបណ្តាលឱ្យ​រងរបួសធ្ងន់ ព្រោះ​តែ​ខឹង​រឿង​និយាយឌឺដង​គ្នានា​ពេល​កន្លង​មក។

បើ​យោងតាម​របាយការណ៍​របស់​នគរបាល​ខណ្ឌ​ឫស្សី​កែវ​បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​១៣​ ខែឧសភា​ ឆ្នាំ​២០២២នេះ​ថា៖​ សមត្ថកិច្ច​ជំនាញ​បានឃាត់ខ្លួន​ជន​ដៃដល់​ខាងលើ​នេះកាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្ទះ​លេខ​២២៣ ផ្លូវ​លេខ​៥ ក្រុម​ទី​៣ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ ។
ជន​ដៃដល់​ឈ្មោះ ជី ទូច ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​ជា​ជាង​ជួសជុលម៉ូតូ មាន​ទីលំនៅ​ផ្ទះ​លេខ​២២១E ក្បែរ​កន្លែង​កើតហេតុ​។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ សៀ ផានិត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​ជាងកាត់សក់ (រង​របួស​រយៈ​ប្រអប់ដៃ​ធ្ងន់ធ្ងរ​)​ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ និង​មាន​ទីលំនៅ​ភូមិ​គោ​ហេ ឃុំរ​កាកោង​ទី​១ ស្រុក​មុខកំពូល ខេត្តកណ្តាល។

ចំណែក​វត្ថុ​តាង​ដែលត្រូវ​បានសមត្ថកិច្ច​ដកហូត​មានកាំបិត​ផ្គាក់​ចំនួន​១ដេីម​។
របាយការណ៍​ដដែល​បន្តថា​ នៅ​មុន​ពេល​កើតហេតុ ជន​ដៃដល់​បាន​នាំ​គ្នា​ផឹកស្រា​ស្រវឹង ហើយ​ក៏​បាន​ផ្ទុះ​កំហឹង​ខឹង​ជាមួយជនរងគ្រោះ​ដែល​ធ្លាប់និយាយ​ឌឺដងគ្នានាពេល​កន្លង​មក។ ភ្លាមនោះ​ជនដៃដល់​ក៏​បាន​ស្ទុះ​ទៅ​យក​កាំបិត​ផ្គាក់មកកា​ប់​ជន​រង​គ្រោះ​ចំនួន​២​កាំបិត​ដោយ​ត្រូវ​ចំ​ប្រអប់​ដៃស្តាំ និង​ដៃឆ្វេង​រង​របួសធ្ងន់​។

ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យនោះ​ ​គឺក្នុងខណៈដែលកម្លាំង​នគរបាល​មូលដ្ឋានកំពុងតែ​ជិះ​ល្បាត​ក្នុងមូលដ្ឋាន​ ប្រទះឃើញ​ក៏ជួយ​ធ្វើអន្តរាគមន៍​ចាប់ឃាត់ខ្លួន​ជន​ដៃដល់ រួច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន ដើម្បី​ចាត់ការ​តាម​ច្បាប់៕

...

ដោយ​៖អរុណ​រះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print