យកសពប្ដីពីប្រទេសថៃមកធ្វើបុណ្យនៅស្រុកកំណើតចំណាយឲ្យមេខ្យល់ឆ្លងដែន១១,០០០បាត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់ដឹកសពប្ដីពីប្រទេសថៃមកធ្វើបុណ្យនៅស្រុកកំណើតកាលពីថ្ងៃទី១២ ខែឧសភាឆ្នាំ២០២២កន្លទៅ បានចំណាយថវិការដឹកសពឆ្លងដែនតាមច្រករបៀងអស់ជាងមួយម៉ឺនបាត។
ស្រ្តីនោះមានឈ្មោះ មាន កាន មានស្រុកកំណើតនៅភូមិត្រពាំងថ្ម ស្រុក ភ្នំស្រុក ។
ស្ត្រីរូបនោះប្រាប់ថា នាងបានដឹកសពប្តី ពីប្រទេសថៃ មកដល់ព្រំដែនច្រកអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី១២ ខែឧសភាឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ។ ស្ត្រីដដែលបានឱ្យដឹងថា ប្តីរបស់នាងបាន ស្លាប់បន្ទាប់ពីធ្លាក់ពីលើអគារសំណង់កម្ពស់៣ជាន់នៅ ប្រទេសថៃកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ។ ក្រោយប្តីបានស្លាប់ នាងបានរៀបចំដឹកសព ប្តីមកកាន់ ប្រទេសកំណើតវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា ប៉ុន្តែពេលដឹកមកដល់ ព្រំដែន កម្ពុជាថៃ (នាង)គេមិនអោយចេញ ដោយលិខិត ឆ្លងដែន អស់សុពលភាពស្នាក់នៅ ១ឆ្នាំនៅប្រទេសថៃ ។ ករណីចេញមកបានលុះណាតែ វាយត្រាចេញ ក្នុងនោះភាគីថៃ ត្រូវផាកពិន័យចំនួន ២មុឺនបាត ទើបចេញបាន ដោយទល័គំនិត នាង បង្ខំចិត្ត ពឹងពាក់ឲ្យមេខ្យល់ នាំផ្លូវឆ្លងដែនតាមច្រករបៀង នៅប៉ែកខាងជើង ផ្សាររោងក្លឿ ដោយឆ្លងកាត់អូរព្រំដែន កម្ពុជាថៃ ។ ក្នុងនោះមេខ្យល់គេទាប្រាក់ចំនួន ២មុឺនបាតប្រាក់ថៃ តែនាងតាមអង្វរមេខ្យល់នោះ រហូតនៅត្រឹម ១១,០០០បាត ទើបគេសុខចិត្តនាំឆ្លងដែន មកកម្ពុជាបាន ។

ស្ត្រីដដែលបានឱ្យដឹងថា ប្តីនាងដែលស្លាប់នោះ ឈ្មោះ យឹត កាន់ អាយុ៣៦ឆ្នាំ មានដើមកំណើតនៅ ភូមិត្រពាំងថ្ម ឃុំត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ នាងថា ថ្ងៃនេះនាងសាច់ញាតិ កំពុងធ្វើបុណ្យសព ឲ្យប្តីតាមប្រពៃណី ព្រះពុទ្ធសាសនា ។

មន្ត្រី ទំនាក់ទំនងព្រំដែនកម្ពុជាថៃ លោក ឈុនណា ដែលសម្របសម្រួលនាំសព ឈ្មោះ យឹត កាន់ មកកម្ពុជាវិញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២២នេះថា រាល់សព ពលរដ្ឋកម្ពុជា ដែលស្លាប់នៅប្រទេសថៃសមត្ថកិច្ច កម្ពុជាមិនតម្រូវ ឲ្យមានការបង់លុយអ្វីទេ ។ ហើយខាងថៃ ក៏គ្មានការយកលុយអ្វីដែរ ប៉ុន្តែបើអ្នកមកតាម សព នោះត្រូវតែ មានឯកសារគ្រប់គ្រាន់ទើបចេញមកបាន លោកថា ជាក់ស្តែងស្ត្រីប្រពន្ធ សព គាត់ស្នាក់នៅតែ ប្រទេសថៃ រយៈពេលជាង២ឆ្នាំមកហើយ ដូច្នេះថៃគេត្រូវតែពិន័យចំនួន២មុឺនបាតសិនមុនចេញមក កម្ពុជាបាន ។
ជុំវិញការស្លាប់របស់ ពលករខ្មែរ ខាងលើ នៅព្រឹកថ្ងៃទី១៣ខែ ឧសភា២០២២នេះ ស្ថានកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវលោកនេត សេរី អង្គភាពព័ត៌មានយើង មិនអាចសុំអោយលោកធើ្វការ អធិប្បាយបាន នៅឡើយទេ ពាក់ព័ន្ធនិង សំណងរដ្ឋប្បវេណីដែលថៅកែថៃត្រូវបង់សងមក គ្រួសារនៃសព ៕

...

ដោយ៖ វណ្ណា
លេខស្ត្រីរងគ្រោះ066676765

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print