ខេត្តកំពតៈ នៅរសៀលថ្ងៃទី0១ ខែឧសភា ឆ្នាំ២០១៦ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ អមដំណើរដោយ លោក ជាអនុរដ្ឋលេខាធិការ ប្រតិភូរាជ រដ្ឋាភិ បាលទទទួលបន្ទុកអគ្គនាយកកសិកម្ម និងលោក លោកស្រី ជាមន្ត្រី បច្ចេក ទេសនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យការរីកចម្រើននៃការចិញ្ចឹមជ្រូករបស់កសិករ នៅក្នុងភូមិអង្គរជ័យ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។
យោងតាមសេចក្តីរាយការរបស់កសិករបានអោយដឹងថា៖
1) គាត់ចិញ្ចឹមម្តងៗមានចំនួន ពីរពាន់ក្បាល
2) ការចិញ្ចឹមរបស់គាត់ត្រូវប្រើប្រាស់ពេលវេលា៥ ខែ ទើបអាចចាប់លក់បាន
3) ប្រាក់ចំណេញពីការចញ្ចឹមជ្រូកក្នុងមួយក្បាលចំនួន ពីដប់ ទៅដប់ប្រាំ ដុល្លារ ក្រោយពីទូទាត់ការចំណាយរួចរាល់ហើយ៕
ដោយ សុខ ខេមរា
...