លោក ម៉ម ប៊ុននាង អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ តាមខ្នងផ្ទះ នៅឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល : នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅភូមិស្លែង ភូមិតាឡឹក ភូមិព្រៃទទឹង ភូមិដំណាក់ត្របែក និងភូមិត្រពាំងបាគូ ចំនួន ២,៨២០នាក់ ស្ថិតនៅឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សូមបញ្ជាក់ថា,ជាមួយគ្នានោះ លោក បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានកូនចៅគ្រប់អាយុបោះឆ្នោត ឱ្យពិនិត្យមើលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ លិខិតបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតឡើងវិញ បើមានការបាត់បង់ ឬខុសឆ្គង ត្រូវរាយការណ៍បន្ទាន់ដល់អាជ្ញាធរមូលដ្ឋាន។ សូមប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានទាំងអស់គ្នា។

ក្នុងឱកាសនោះដែរ លោកប្រធាន បានឧបត្ថម្ភដល់ប្រជាពលរដ្ឋនៅឃុំត្រពាំងវែ ចំនួន ០៦ភូមិ សរុបចំនួន ២,៨២០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០,០០០រៀល និងចំណាយផ្សេងៗ ដោយចំណាយអស់ថវិកាសរុបចំនួន ៥៦,៤០០,០០០រៀល។

បន្ទាប់មក ឯកឧត្តម បានបន្តជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន ១២៣នាក់ ស្ថិតនៅសាលាបឋមសិក្សាក្នួន ឃុំត្រពាំងវែង និងបាននាំយកអំណោយមកចែកជូនដល់សិស្សានិសិស្ស ដោយក្នុងម្នាក់ៗទទួលបាន សៀវភៅ ០២ក្បាល, ប៊ិច ០៣ដើម, ជ័រលុប ០១, បន្ទាត់ ០១, ស្ករគ្រាប់ ០១កញ្ចប់ និងថវិកាមួយចំនួន ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print