ឃាត់ខ្លួន​ស្ត្រី​ម្នាក់ រឿងជំពាក់លុយគេ​ជិត​២០​ម៉ឺន​ដុល្លារ​មិនព្រមសង​ នៅខេត្តកោះកុង

ចែករំលែក៖

ខេត្តកោះកុង៖​ យោងតាម​របាយការណ៍​របស់​ស្នងការ​នគរបាល​ខេត្ត​កោះកុង​ បានឱ្យដឹងនៅថ្ងៃសុក្រទី​១៣​ ខែឧសភា​ ឆ្នាំ​២០២២នេះ​ថា៖​ ស្រ្តី​ម្នាក់​ ពាក់ព័ន្ធ​ករណី​​រំលោភ​លើ​សេចក្ដី​ទុកចិត្ត(រឿងជំពាក់លុយជិត២០ម៉ឺន​ដុល្លារ​)​ ត្រូវ​កម្លាំងនគរបាល​ព្រហ្មទណ្ឌ​ខេត្ត ចាប់ឃាត់ខ្លួន​បញ្ជូន​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។

ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ បានកេីតឡេីង​កាលពី​វេលា​ម៉ោង​១៥​និង​៥០​នាទី ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២២ នៅ​ត្រង់​ចំណុច​ភូមិ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង ។

ស្ត្រី​សង្ស័យ​មានឈ្មោះ លី​ន គី​មលៀន អាយុ ៣០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ឃុំ​ខាងលើ ពាក់ព័ន្ធ​ករណី​ រំលោភ​លើ​សេចក្ដី​ទុកចិត្ត។ ចំណែក​ម្ចាស់​ដើមបណ្ដឹង​មានឈ្មោះ ហែម សុវត្ថិ ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​មុខរបរ​សព្វថ្ងៃ​អ្នកជំនួញ​មាន​ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ 49FD ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​រាជធានី​ភ្នំពេញ ។

យោងតាម​របាយការណ៍​ដដែល​ បន្តថា​ មុនពេលកេីតហេតុ​ដើមបណ្ដឹងបាន​ប្ដឹង​ស្ត្រី​ឈ្មោះ លី​ន គី​មលៀន ថា​បាន​ជំពាក់​លុយ​របស់​គាត់​ ចំនួន ១៩​ម៉ឺន​៥​ពាន់​ដុល្លារ​អា​មេ​រិ​ក និង​ប្រេង​ចំនួន ១,៧៦១,៥៦៦​លី​ត្រ កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២២ កន្លង​ទៅ ។

បច្ចុប្បន្ន ស្ត្រី​សង្ស័យ​រូប​នេះ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុកស្រែ​អំបិល ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅស្នងការ​នគរបាល​ខេត្ត​កោះកុង​ចាត់ការតាម​នីតិវិធីច្បាប់៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print