ជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿងធ្វើសកម្មភាពប្លន់ម៉ូតូសេ១២៥​ ប្តីប្រពន្ធ២នាក់បានសម្រេច

ចែករំលែក៖

ភ្នំពេញ​៖ ​ ជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿង មួយគ្រឿងម៉ាក់ហុងដា Scoopy  និងមួយគ្រឿងទៀតម៉ាក់ហុងដា​ សេ១២៥ ប្រដាប់ដោយបំពង់ទីបដែក ធ្វើសកម្មភាពវាយប្លន់យកម៉ូតូ១គ្រឿងម៉ាកហុងដា​ សេ១២៥​ ស៊េរីឆ្នាំ២០១៦ ពីជនរងគ្រោះ២នាក់ប្តីប្រពន្ធ​ គេចខ្លួនដោយសុវត្តិភាព​ ។

ហេតុការណ៍ប្លន់ខាងលើនេះ​បានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំនុចក្បែរទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមបណ្ដោយផ្លូវលេខ២៨៩​ សង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ អូម សោម ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា១២៥​ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1FU-3238 ។

តាមប្រភពព័ត័មានពីសាក្សីនៅកន្លែកើតហេតុ​បានឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ គឺបុរសរងគ្រោះបានជិះម៉ូតូម៉ាកហុងដា​ ដឹកប្រពន្ធមកពីផ្ទះម្តាយមីង​ គោលបំណងត្រឡប់ទៅផ្ទះវិញ លុះជិះមកដល់កន្លែងកើតហេតុខាងលើ​ ស្រាប់តែជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿងម៉ាក ហុងដា Scoopy និងហុងដា​ សេ១២៥ ប្រដាប់ដោយបំពង់ទីបដែក រួចមកធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីជនរងគ្រោះ​ បានសម្រេចហើយគេចខ្លួនដោយសុវត្តិភាពតែម្តង​ ។

ក្រោយកើតហេតុជនងគ្រោះ​ ត្រូវបានសមត្ថកិច្ចមូលដ្ឋាននាំមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នរគបាលបឹងកក់ទី១​ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យទាំងអស់នោះដើម្បីចាប់ការតាមនិតិវិធី​ ៕

FullSizeRender (1)

FullSizeRender (2)

FullSizeRender

ដោយ៖ ស​ ដារ៉ា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print