លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចូលរួមធ្វើបុណ្យជាមួយប្រជាពលរដ្ឋ ប្រគេនទៀនព្រះវស្សានៅខេត្តមណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង

ចែករំលែក៖

ភ្នំពេញ : លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជួបដោយចៃដន្យប្រជាពលរដ្ឋមកពីបណ្តាខេត្តផ្សេងៗ ដែលបានមូលមតិគ្នាធ្វើបុណ្យប្រគេនទៀនព្រះវស្សាចំនួន ៥០វត្ត ក្នុងខេត្តរតនគិរី មណ្ឌលគិរី និងស្ទឹងត្រែង ក្នុងអំឡុងពេលដែលលោកស្រីអញ្ជើញបំពេញបេសកកម្មនៅខេត្តសៀមរាប នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។

ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមនោះ ក៏បានសម្តែងនូវការសប្បាយចិត្ត និងបានប្រាប់ថា ពួកគាត់បានខកខានធ្វើបុណ្យអស់រយៈពេលជាង ២ឆ្នាំហើយ ពេលនេះរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបើកប្រទេសឡើងវិញ និងគ្រប់គ្រងនូវស្ថានភាពកូវីដ-១៩បានល្អ ដោយរយៈពេល ៧ថ្ងៃ ចុងក្រោយនេះពុំមានករណីឆ្លងនោះទេ ដែលអនុញ្ញាតឱ្យពួកគាត់មកធ្វើបុណ្យបាន។

ជាចុងក្រោយ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានវេរប្រគេនបច្ច័យ ចង្ហាន់ដល់ព្រះសង្ឃ ជូនថវិកាដល់ចាស់ៗ និងផ្ញើថវិកាចូលបុណ្យផងដែរ ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print