ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានរងរបួសធ្ងន់ខណៈប្អូនប្រុសបង្កើតយកកាំបិតផ្គាក់កាប់ក្នុងពេលផឹកស៊ីដោយសារតែទំនាស់ពាក្យសំដី។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៣ខែឧសភាឆ្នាំ២០២២នៅចំណុចភូមិក្រាំងសោម ឃុំជម្ពូរព្រឹក្ស ស្រុឧដុង្គ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកឧដុង្គបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ សឿន ភាក់ ភេទប្រុស អាយុ៣១ឆ្នាំ(ជាប្អូនបង្កើត) ចំណែកជនរងគ្រោះមានឈ្មោះសឿន វុត្ថា ភេទប្រុសអាយុ៣៤ឆ្នាំទាំងពីនាក់រស់ក្នុង
នៅភូមិក្រាំងតាសោម ឃុំជម្ពូរព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានអោយដឹងទៀតថាមុនពេលកើតហេតុជនសង្ស័យបានហៅជនរងគ្រោះមកផឹកសុីនៅផ្ទះរបស់ខ្លួនរហូតដល់ស្រវឹងស្រាប់តែទាស់ពាក្យសម្តីគ្នាឈានដល់ប្រើហិង្សាធ្វើអោយជនសង្ស័យយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់តែម្តង។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែក។
ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីកសាងសំណុំរឿរឿងអនុវត្តន៍តាមនីតិវិធ៕
ដោយ៖ចន្ទ លីហ្សា