ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន បានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានដឹកនាំមន្រ្តីជំនាញ ចុះសិក្សាសក្ដានុពលទេសចរណ៍ធម្មជាតិ នៅតាមសហគមន៍តំបន់ការពារធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ ក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃទី១៣ ខែឧសភាម្សិលមិញនេះ បានជួបសំណេះសំណាលជាមួយប្រជាសហគមន៍នៅតាមតំបន់គោលដៅ ដើម្បីស្វែងយល់អំពីសក្តានុពល ការរៀបចំផលិតផល និងសេវាកម្មអេកូទេសចរណ៏ ពិនិត្យលើបញ្ហាប្រឈម សំណូមពរ និងតម្រូវការចាំបាច់ ក្នុងការជំរុញលើកទឹកចិត្ត និងប្រែក្លាយសហគមន៍ឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត សម្រាប់គោលដៅទេសចរណ៍បែបធម្មជាតិ។ ជាមួយគ្នានេះ ក្រុមការងារក៏បានចុះសិក្សាស្វែងយល់ដល់ទីតាំងសក្តានុពលទេសចរណ៏ ក្នុងសហគមន៏ រួមមាន៖ តំបន់ទឹកធ្លាក់ ព្រៃក្រាស់ៗ តាមដងភ្នំ កន្លែងបោះតង់ពេលរាត្រី និងតំបន់ដើរព្រៃជាដើម។
សូមបញ្ជាក់ថា ដំណើរចុះពិនិត្យមើលសក្តានុពលទេសវរណ៍ធម្មជាតិ រៀបចំឡើងក្នុងក្របខ័ណ្ឌគម្រោងនិរន្តរភាពតំបន់ទរសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវ ការគ្រប់គ្រងតំបន់ ការពារធម្មជាតិ លើកតម្លៃឱកាសអេកូទេសចរណ៍ និងខ្សែច្រវាក់តម្លៃអនុផលព្រៃឈើនៅក្នុងតំបន់ទេសភាពភ្នំក្រវាញ និងទន្លេសាប ដែលឈរលើបេសកកម្មរបស់ក្រសួងបរិស្ថានក្នុងការគ្រប់គ្រង ធនធានធម្មជាតិប្រកបដោយចីរភាព និងការលើកកម្ពស់ជីវភាពសហគមន៍។
គួរបញ្ជាក់ថាៈប្រតិភូក្រសួងបរិស្ថាន បានចុះទស្សនកិច្ចសិក្សាសក្ដានុពល ទេសចណ៍ធម្មជាតិ ដំបង មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់១២ ខែឧសភា ឆ្នាំ២០២២ នៅតាមសហគមន៍តំបន់ការពារធម្មជាតិអន្លង់ស្វាយ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្រ្តខេត្តកំពង់ឆ្នាំង សហគមន៍តំបន់ការពារធម្មជាតិរាំងខ្វាវ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងសហគមន៍តំបន់ការពារធម្មជាតិអូរជាំ ស្ថិតក្នុងស្រុកសំឡូត ខេត្តបាត់ដំបង៕
ដោយ៖សហការី