ក្រុមគ្រូពេទ្យ របស់តំបន់ប្រតិបត្តិការសឹករង​ តាកែវ​ បន្តដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ និងទី៤ ជូនដល់ប្រជាពលរដ្ឋ ក្នុងស្រុក​សំរោង ខេត្តតាកែវ​

ចែករំលែក៖

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃចន្ទ​ ទី១៦ ខែឧសភា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក​ ចាប​ សាវឿន​ មេបញ្ជាការ​រង​ តំណាង​លោកមេបញ្ជាការ​ តំបន់​ប្រតិបត្តិការ​សឹករងតាកែវ​ ព្រមទាំង​ក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ បានដឹកនាំក្រុមការងារចុះចាក់វ៉ាក់សាំង ដូសទី៣ និងដូសទី៤ ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការនី ព្រះសង្ឃ ក្នុងវត្តខ្សាច់ស ស្ថិត​ភូមិវែង ឃុំទ្រា ស្រុក​សំរោង​ ខេត្ត​តាកែវ​ ។

នៅក្នុងឱកាសនោះ ប្រជាពលរដ្ឋទាំងអស់បានសំដែងក្តីសប្បាយរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ នៅក្នុងកាលៈទេសៈដ៏លំបាកនេះសម្ដេចបានស្វះស្វែងរកជំនួយវ៉ាក់សាំង និងទិញវ៉ាក់សាំងមកចាក់ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ដោយឥតគិតថ្លៃ។
សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,០៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៥៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៨,៨៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៣១,៣០% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់​ក្រោម ០៥ឆ្នាំ មាន ៦៤,០០% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៩៣,៧៧% ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print