សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រី០៣នាក់ករណីប្រើហិង្សាលើបុរសម្នាក់វ័យ៦៣ឆ្នាំអោយរបួស

ចែករំលែក៖

កំពង់ស្ពឺ៖មនុស្សប្រុសស្រី ០៣នាក់ត្រូវសមត្ថកិច្ចខេត្តកំពង់ស្ពឺធ្វើការឃាត់ខ្លួនក្រោយពីពួកគេបានព្រួតគ្នាប្រើហិង្សារវៃទៅលើបុរសវ័យ៦៣ឆ្នាំម្នាក់បណ្តាលអោយរងរបួស។

អំពើហិង្សារនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៦ខែឧសភាឆ្នាំ២០២២នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

នគរបាលបានឲ្យដឹងថាជនសង្ស័យប្រុសស្រីទាំងបីនាក់ដែលឃាត់ខ្លួនទី១.ឈ្មោះ ថូ ដាណា ភេទស្រី អាយុ៤០ឆ្នាំ នៅភូមិបឹងឈូក សង្កាត់និរោធិ៍ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។

២.ឈ្មោះ អ៉ិន ណារឹទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ នៅសង្កាត់កាកាប​ ខណ្ឌពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ។

និង៣.ឈ្មោះ ជុំ ស្រីទូច ភេទស្រី អាយុ២៥ឆ្នាំ។ជនសង្ស័យទាំងបីនាក់

បានធ្វើសកម្មភាពជេរប្រមាថ និងវាយទៅលើជនរងគ្រោះឈ្មោះ ឈិន សេង ភេទប្រុស អាយុ៦៣ឆ្នាំ នៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសីខេត្តកំពង់ស្ពឺ បណ្តាលអោយរបួស។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់កំពុងឃុំខ្លួននិងសាកសួរ ដើម្បីកសាងសំណុំ​រឿងអនុវត្តន៍តាមនីតិវិធី៕ដោយ៖ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print