ភ្នំពេញ ៖ កម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទ ណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ វេលារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ បានចាប់បញ្ជូនអ្នកលក់គុយទាវម្នាក់ បញ្ជូនទៅតុលា ការ ដែលបុរសជាអ្នកលក់គុយទាវរូបនោះ បានជាប់ពាក់ពន្ធពីបទ.រំលោភលើទំនុកចិត្ត លើទឹកប្រាក់ប្រមាណជិត១០ ម៉ឺនដុល្លា រអាមេរិក ។ ជនសង្ស័យឈ្មោះ សួ ឈុនឡេង ភេទប្រុស អាយុ៣ ១ ឆ្នាំ មុខរបរ លក់គុយទាវ មានទីលំនៅផ្ទះលេខ៣៣៧ ផ្លូវលំ ភូមិអន្លង់ក្ងាន សង្កាតុឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សមត្តកិច្ចឲ្យដឹងថា ការចាប់បញ្ជូនខ្លួនជនសង្ស័យខាងលើនេះ គឺជាការអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក សឿង ចរិយា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។
តាមដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ សួ ឈុនឡេង បានដាក់ឲ្យជនត្រូវចោទស្ថិតក្រោមការពិនិត្យពីបទ.រំលោភលើទំនុកចិត្ត.ដែលជននេះប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ ក្នុងអំឡុងឆ្នាំ២០១៩ តាមបញ្ញាត្តិមាត្រា ៣៩១ និង មាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ ។ បើតាមអង្គហេតុនៃការចាប់ខ្លួនជនសង្ស័យ ត្រូវបានប្រភពព័ត៌មានបង្ហើបឲ្យដឹងថា ក្នុងអំឡុងឆ្នាំ២០១៩ ឈ្មោះ សួ ឈុនឡេង បានខ្ចីប្រាក់ពីអ្នកដ៏ទៃជាបន្តបន្ទាប់ប្រមាណជាង៩ ម៉ឺនដុល្លារអាមេរិ ដើម្បីយកទៅពង្រីកមុខរបររកស៊ី ។
បន្ទាប់មកមុខរបរទាំងឡាយនោះមិនសមប្រកប ក៏បានផ្លាស់ប្តូរបើកហាងលក់គុយទាវវិញ ប៉ុន្តែមួយរយៈចុងក្រោយនេះ ប្រទេសកម្ពុជាក៏ដូចជាពិភពលោកបានជួបនូវវិបត្តិជម្ងឺរាតត្បាតកូវីដ.១៩ ធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ដុនដា ប រកចំណូលមិនបានសងទៅម្ចាស់ប្រាក់ បង្ខំចិត្តគេចខ្លួនទៅក្រុងព្រះសីហនុ ទើបមានដីកាតាមចាប់ខ្លួនយ៉ាងដូច្នេះ ៕ ដោយរ៉ារ៉ា