ភ្នំពេញ៖ ស្ត្រីជាជនសង្ស័យម្នាក់ត្រូវបានជនរងគ្រោះឃាត់ប្រគល់ជូនសមត្ថកិច្ចពាក់ព័ន្ធករណីលួចទូរស័ព្ទ កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលលេខ១០ជាន់ទី២ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះហ៊ុន ផល ភេទស្រីអាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ០៩ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ចំណែកម្នាក់ទៀតដែលគេចខ្លួនឈ្មោះរ៉ា ភេទប្រុសអាយុប្រហែល២១ឆ្នាំ។
ជនរងគ្រោះឈ្មោះឌី ស្រីការ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់បន្ទប់ជួល ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
តាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានមកលេងបន្ទប់ជួលមិត្តភក្តិនៅបន្ទប់ជួលលេខ១០ជាន់ទី២ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់មកក៏នាំគ្នាដេកលក់អស់ ខណៈភ្ញាក់ពីដំណេកវិញក៏បាត់ទូរស័ព្ទម៉ាកវីវូមួយគ្រឿង ភ្លាមនោះពួកគេក៏នាំគ្នាដេីររក បន្ទាប់មកស្រាប់តែជនសង្ស័យដេីរមករួចយកស្បែកជេីងមកវាយក្បាលជនរងគ្រោះ៣ស្បែកជេីង ទេីបជនរងគ្រោះឃាត់ខ្លូននិងប្រគល់ជូនសមត្ថកិច្ចតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាលួចទូរស័ព្ទជនរងគ្រោះពិតប្រាដកមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌចាត់ការតាមនីតិវិធី៕
ដោយ៖សុខាសែនជ័យ