រថយន្តព្រូស បុកខឿនស្ពានអាកាសចោមចៅ បណ្ដាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តtoyota prius មួយគ្រឿងខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតទៅបុកខឿនស្ពានអាកាសចោមចៅបណ្ដាលឲ្យខឿនស្ពានរងការបែកខូចខាតបន្តិចបន្តួច ចំណែករថយន្តបែកកង់និងយ៉ាន់ខាងមុខទៅមុខលែងរួច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង ២០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៨ខែឧសភា ឆ្នាំ២០២២ នៅចំណុចគល់ស្ពានអាកាសចោមចៅខាងកើត តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តtoyota prius ពណ៌ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ2AX-9663 ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ដោយខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅមុខខឿនស្ពានពេញទំហឹង បណ្ដាលឲ្យមានការបែកខឿនស្ពានបន្តិចបន្តួច ចំណែករថយន្ត បង្កបែកយ៉ាន់និងកង់ខាងមុខខាងឆ្វេងទៅមុខលែងរួច។

ក្រោយកើតហេតុម្ចាស់រថយន្តបានហៅរថយន្តស្ទូចបម្រុងស្ទូចចេញពីកន្លែងកើតហេតុ តែត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់ធ្វើការឃាត់ភ្លាមៗ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

     

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print