សពឪពុកម្ដាយតារាចម្រៀង សុវត្ថិឌី ធារិកា បានដឹកមកតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តចង្ក្រានតាព្រហ្មមានជ័យ ហៅវត្តស្ទឹងមានជ័យ ទាំងយប់

ចែករំលែក៖

ភ្នំពេញ ៖ ជារឿងមួយដ៏គួរឲ្យសង្វេគ និងពិបាកទទួលយកខ្លាំងបំផុតសម្រាប់ក្រុមគ្រួសារសាច់ញាតិទាំងអស់ ខណៈលោកឪពុក និងអ្នកម្តាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា បានបាត់បង់ជីវិតព្រមៗគ្នាត្រឹមតែមួយប៉ព្រិចភ្នែក ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តធ្លាក់ចូលទឹកប្រឡាយបានកើតឡើងនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ។

    រថយន្តជនរងគ្រោះម៉ាក Lexus RX 300 ពាក់ស្លាកលេខ ភ្នំពេញ BJ-1672 ជិះរួមគ្នា០៥នាក់ ( ឪពុកម្ដាយបានស្លាប់ទាំងពីរនាក់) ចំណែកតារាចម្រៀង សុវត្ថិឌី ធារិកា និងលោកយាយ ប្អូនប្រុស ដែលបានរួមដំណើរជាមួយគ្នាបានរួចផុតពីគ្រោះថ្នាក់នៃហេតុការណ៍នោះ ។

    សូមជម្រាបផងដែលថា សពឪពុកម្ដាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា ត្រូវបានដឹកយកមកតម្កល់នៅវត្តចង្ក្រានតាព្រហ្មមានជ័យ ហៅវត្តស្ទឹងមានជ័យ នៅអំឡុងម៉ោង១១យប់ថ្ងៃទី១៧ ខែឧសភា២០២២ ក្នុងនោះក៏មានមហាជន និងអ្នកសិល្បៈជាច្រើនបានចូលរួមរំលែកទុក្ខដោយផ្ទាល់មានការអណិតអាសូរនាងជាខ្លាំងព្រមទាំងមានកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ បានដាក់កម្លាំងការពារសន្តិសុខសុវត្ថិភាព នៅក្នុងវត្តចង្ក្រានតាព្រហ្មមានជ័យ ហៅវត្តស្ទឹងមានជ័យ ផងដែរ ៕

          

Video Player

 

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print