ខ្មាន់កាំភ្លើងបាញ់មេឃចំនួន៣គ្រាប់ផ្អើលដល់សមត្ថកិច្ចនិងកងរាជអាវុធហត្ថខណ្ឌចំការមនទាំងយប់

ចែករំលែក៖

ភ្នំពេញ ៖ ខ្មាន់កាំភ្លើងបានជិះរថយន្តឡិចសុីសមួយគ្រឿងមិនចាំស្លាកលេខបានដកកាំភ្លើងខ្លឺបាញ់មេឃចំនួន៣គ្រាប់ រួចបើកគេចបាត់ស្រមោល បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាលនិងកងរាជអាវុធហត្ថខណ្ឌចំការមនចុះពិនិត្យដល់កន្លែងកើតហេតុ កាលពីវេលាម៉ោង ៣និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវលេខ៤៣២ កែងនឹងផ្លូវលេខ១០១ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញរថយន្ត Lexus មួយគ្រឿង មិនចាំស៊េរីនិងស្លាកលេខបានបើកបរតាមបណ្ដោយផ្លូវលេខ៤៣២ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានដកកាំភ្លើងខ្លីបាញ់មេឃចំនួន៣គ្រាប់ដោយមិនដឹងមូលហេតុ។ ក្រោយពីបាញ់រួចហើយ ខ្មាន់កាំភ្លើងរូបនោះក៏បានបើករថយន្តទៅមុខបត់ឆ្វេងទៅផ្លូវលេខ១០១ ក្នុងទិសដៅពីជើងទៅត្បូងបាត់ស្រមោលទៅ។

បន្ទាប់មកក៏មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាលមូលដ្ឋាន និងកងរាជអាវុធហត្ថខណ្ឌចំការមន ចុះមកដល់កន្លែងកើតហេតុដើម្បីពិនិត្យ និងប្រមូលសំបកគ្រាប់ចំនួន០៣គ្រាប់យកទៅស្រាវជ្រាវរកមុខសញ្ញាអ្នកបង្កហេតុ ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print