ភ្នំពេញ : នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ លោក ស ថេត ប្រធានក្រុមការងារចុះជួយគណបក្សប្រជាជនកម្ពុជា សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ បានអញ្ជេីញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល សាខាគណបក្ស អនុសាខាគណបក្ស ប្រធានក្រុមគណបក្ស សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ សរុវបចំនួន ១៣៨៥រូប ។ ក្នុងពិធីសំណេះសំណាលនោះដែរ ក៏មានការចូលរួមពីលោកអនុប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពុន១ ប្រធាន អនុប្រធានគណបក្សសង្កាត់បឹងទំពុន១ និងប្រធានក្រុមការងារចុះជួយភូមិទាំង១១ ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ។
ជាកិច្ចចាប់ផ្តេីមលោកប្រធានគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងទំពុន១ បានឡេីងអានរបាយការណ៍ ស្តីពីលទ្ធផលដែលគណបក្សសង្កាត់បានសម្រេចកិច្ចការជាច្រេីនជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដូចជាការអភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធលូ បំពាក់ភ្លេីងបំភ្លឺផ្លូវ គិតគូរ យកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលមានស្ថានភាពទីទាល់ក្រខ្វះខាតផ្នែកជីវភាព ។ ល។
ជជាកិច្ចបន្ទាប់លោក ស ថេត ប្រធានក្រុមការងារចុះជួយគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងទំពុន១ បានមានមតិសំណេះសំណាលជាមួយក្រុមការងារទាំងអស់ ដោយឯកឧត្តម បាននាំយកការសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ជាពិសេសប្រធានគណបក្សកម្ពុជា ដឹកនាំដោយសម្តេចតេជោ ដែលបានលះបង់ ខិតខំ ដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឈន៍ រីកចម្រេីនដូចសព្វថ្ងៃនេះ ។
ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តែងតែធ្វេីអ្វីៗដេីម្បីប្រជាជន និងគិតគូរអំពីសុខទុក្ខរបស់ប្រជាជនជានិច្ច ៕