ធម៌ និងការគ្រប់គ្រងសង្គម(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)
* ការគ្រប់គ្រងដោយធម៌របស់ស្តេចចក្រពត្តិព្រេងនាយ÷
ប្រព័ន្ធនយោបាយធម្មាធិបតេយ្យរបស់ស្ដេចចក្រពត្តិព្រះនាមទល្ហនេមិពីព្រេងនាយដែលមានចែងទុកក្នុងគម្ពីរព្រះត្រៃបិដកភាគ ១៨ សូមធ្វើសេចក្តីសង្ខេបដូចខាងក្រោម÷
សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងដងព្រៃជិតមាតុលានគរក្នុងដែនមគធៈ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុ ចូរអ្នកមានធម៌ជាទីពឹងពុំមានរបស់អ្វីជាទីពឹងឡើយ អ្នកទាំងឡាយចូរតាំងសតិដើម្បីរលឹកនិងពិចារណានូវកាយវេទនាចិត្តធម៌ជាប្រក្រតី មានព្យាយាមជាគ្រឿងដុតកំដៅលះនូវកិលេសនិងប្រាជ្ញាដឹងសព្វ មានស្មារតីកម្ចាត់បង់នូវអភិជ្ឈា និងដូរមនុស្សក្នុងលោក…ចូរអ្នកប្រព្រឹត្តក្នុងគោចរជាវិស័យដែលមានមកអំពីបិតារបស់ខ្លួន…កាលបើអ្នកប្រព្រឹត្តក្នុងគោចរវិស័យអំពីបិតារបស់ខ្លួនមារក៏មិនបាននៅចន្លោះមិនបាននៅជាអារម្មណ៍ឡើយ។ បុណ្យនេះរមែងចម្រើនឡើងព្រោះហេតុសមាទាននៅកុសលធម៌ទាំងឡាយយ៉ាងនេះ។
ដោយនៅបុព្វេនិវាសានុស្សតិញ្ញាណ ព្រះបរមគ្រូទ្រង់យករឿងស្ដេចចក្រពត្តិឈ្មោះទល្ហនេមិមកសម្ដែងជាបុគ្គលាធិដ្ឋានថា កាលពីព្រេងនាយព្រះរាជាព្រះនាមទល្ហនេមិ ទ្រង់គ្រប់គ្រងអាណាចក្រដោយនូវធម៌ជាអស្សរៈលើផែនដី មានជនបទដល់នូវស្ថិរភាពទ្រង់បរិបូណ៌នូវរតន៍ ៧ ប្រការគឺ÷
១.ចក្ករតន៍ : រតនៈរបស់អាណាចក្រគឺយន្តការជាស្ថាប័នទាំងឡាយរបស់អាណាចក្រប្រព្រឹត្តយ៉ាងប្រសើរវិសេសវិសាល។
២. ហត្ថីរតន៍ : គឺទ័ពដំរីយ៉ាងប្រសើរ
៣.អស្សរតន៍: រតនៈគឺទ័ពសេះយ៉ាងប្រសើរ
៤.មណីរតន៍; រតន:គឺត្បូងពេជ្រគឺជាមូលដ្ឋានសេដ្ឋកិច្ចដ៏ប្រសើរ
៥.ឥត្ថីរតន៍: រតនៈគឺពលរដ្ឋស្ត្រីកែវជាមាតាដ៏ប្រសើរជាស្ត្រីមានលំអដូចកែវមុនី
៦. គហិបតីរដ្ឋ : រតនៈគឺបុរសជាប្ដីជាមេផ្ទះជាសេដ្ឋីដ៏ប្រសើរ(ប្រពៃណីឥណ្ឌាបុរសប្ដីជាមេផ្ទះ)ជារដ្ឋបុរសដ៏ប្រសើរ
៧. បរិនាយករន៍: គឺនាយកអ្នកត្រួតត្រាជំនួយការនៅជុំវិញព្រះរាជាប្រកបដោយធម៌ ៦ ប្រការយ៉ាងប្រសើរទុកដូចជារតនៈ។
ព្រះបាទ ទល្ហនេមិនោះ ទ្រង់ត្រួតត្រាគ្រប់គ្រងផែនដីដែលមានសាគរជាព្រំប្រទល់ ដោយប្រើប្រាស់ធម៌ប្រសើរ មិនបាច់ប្រើអាជ្ញា មិនបាច់ប្រើគ្រឿងសាស្ត្រាវុធ។ នៅពេលព្រះរាជាចូលដល់បច្ឆិមវ័យទ្រង់ផ្ទេររាជសម្បត្តិទៅឲ្យបុត្ររួចទ្រង់យាងចេញសាងផ្នួស។
(នៅមានត)


ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ចៅតាជេត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print