ពលរដ្ឋរាប់សិបលាននាក់នៅជុំវិញពិភព លោកបាននាំគ្នាដង្ហែក្បួនព្យុហយាត្រាក្នុង ឱកាសទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែ ឧសភា ដើម្បីស្នើសុំកែលម្អពលកម្មបង្កើនប្រាក់ខែ កាត់បន្ថយអត្រាគ្មានការងារធ្វើ។
នៅក្នុងទីក្រុងមូស្គូប្រទេសរុស្ស៊ីពលរដ្ឋ រាប់សិបពាន់នាក់បានដង្ហែក្បួនព្យុហយា ត្រាក្នុងគោលដៅលើកតម្កើងទិវាពលកម្ម អន្តរជាតិ។ នៅថ្ងៃនេះដែរគឺជាពិធីបុណ្យ និទាឃរដូវនៅក្នុងប្រទេសរុស្ស៊ី។ ដឹកនាំ ក្បួនព្យុហយាត្រានោះមានក្បួនជិះកង ប្រមាណ២.០០០នាក់ក្នុងនោះមានអភិ បាលក្រុងតំបន់Primorsk លោក Vladimir Kimklushevshy និងមន្ត្រីជាន់ខ្ពស់ជា ច្រើនរូបទៀត។
ពិធីដង្ហែក្បួនព្យុហយាត្រាក៏បានធ្វើ ឡើងនៅទីក្រុងចំនួន៨០ក្នុងប្រទេសអេ ស្ប៉ាញជាប្រទេសដែលមានពលរដ្ឋអត់ការ ងារធ្វើច្រើនជាងគេបំផុតក្នុងតំបន់អឺរ៉ុបគឺ ២៧ភាគរយ។ ក្បួនព្យុយាត្រាបានអំពាវនាវ ដល់សហគមន៍អឺរ៉ុបឲ្យមានការផ្លាសប្តូរគោលនយោបាយសេដ្ឋកិច្ចដើម្បីបង្កើន ការងារធ្វើបន្ថែមទៀតដល់ពលរដ្ឋ។ ក្នុង ពេលជាមួយគ្នានោះដែរ សហជីពកម្មករ អីុតាលីក៏បានប្រគុំតន្ត្រីនៅទីក្រុងរ៉ូមផង ដែរ ក្នុងការចូលរួមគាំទ្រទិវាពលកម្មអន្តរ ជាតិ។
ចំណែកនៅក្នុងប្រទេសក្រិកវិញ ពល រដ្ឋរាប់ពាន់នាក់បានដង្ហែក្បួននៅទីក្រុង អាថែន ប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋាភិបាលដែលធ្វើឲ្យពលរដ្ឋជាច្រើនត្រូវបាត់បង់ការងារធ្វើ។ ផ្លូវចរាចរណ៍នានា ត្រូវកកស្ទះដោយសារតែក្រុមអ្នកបើកបរនាំគ្នាដង្ហែក្បួនបាតុកម្មទាមទាដំឡើងប្រាក់ ខែ។
ចំណែកនៅក្នុងប្រទេសអាស៊ីដែល បានអបអរទិវាពលកម្មមុនតំបន់លោក ខាងលិចមួយថ្ងៃក៏បាននាំគ្នាដង្ហែក្បួនធ្វើកូដ កម្មទាមទាដំឡើងប្រាក់ខែនិងឲ្យគោរព ច្បាប់ការងារផងដែរ។ នៅក្នុងប្រទេស បង់ក្លាដែស ពលរដ្ឋរាប់សិបពាន់នាក់បាន នាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងនឹងច្បាប់ ពលកម្មតឹងតែង និងគ្មានការធានាសុវតិ្ថ ភាពពលករ។ តាមតួលេខថ្មីបំផុតបាន បង្ហាញឲ្យឃើញថា អ្នកស្លាប់ក្នុងហេតុ ការណ៍បាក់ស្រុតអគាររោងចក្រកាត់ដែរ កើនដល់៤០០នាក់ និងបាត់ខ្លួន១៤៩ នាក់។
នៅក្នុងទីក្រុងសេអ៊ូលកូរ៉េខាងត្បូងក៏មានពលរដ្ឋរាប់ពាន់នាក់នាំគ្នាដង្ហែក្បួន បាតុកម្មទាមទារឲ្យមានប្រាក់ខែកើនឡើងសម្រាប់ពលករនៅក្នុងប្រទេសនេះគឺកើន ឡើងពី៦.០៣០វ៉ុន (ស្មើ៥,២ដុល្លារ) ក្នុង មួយម៉ោងឡើងដល់៨,៧៣ដុល្លារក្នុង មួយម៉ោង។ ក្រៅពីនេះបាតុករក៏បានស្នើ ឲ្យកាត់បន្ថយពេលវេលាពលកម្មផងដែរ៕
ប្រែសម្រួល៖ ម៉ែវ សាធី