អ្នកជំងឺដកកាំភ្លើងបាញ់បុគ្គលិកសុខាភិបាលនៅលើរថយន្តសង្គ្រោះ

ចែករំលែក៖

បុគ្គលិកសុខាភិបាលម្នាក់ត្រូវបានអ្នកជំងឺនៅលើរថយន្តសង្គ្រោះដកកាំភ្លើងខ្លីបាញ់បណ្តាលឱ្យរបួសធ្ងន់ ក្នុងពេលកំពុងតែបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យ ។

លោក Mark Molinari មន្ត្រីប៉ូលិសនៅក្នុងតំបន់បានប្រកាសថា ជនដៃដល់មានអាយុ៣៧ឆ្នាំ បានបង្កអសន្តិសុខនៅខាងក្រៅ Funkey Monkey Lounge ក្នុងស្រុក Staten Island សហរដ្ឋអាមេរិក។ នៅតាមផ្លូវទៅកាន់មន្ទីរពេទ្យតាមរថយន្តសង្គ្រោះ បុគ្គលិកសុខាភិបាលបានសួរព័ត៌មានពាក់ព័ន្ធ ក៏ត្រូវជនដៃដល់ជាអ្នកជំងឺដកកាំភ្លើងខ្លីបាញ់ទៅលើបុគ្គលិកសុខាភិបាលបណ្តាលឱ្យរបួសធ្ងន់។
ប៉ូលិសបានឱ្យដឹងថា ជនដៃដល់ បានលោតចេញពីរថយន្តសង្គ្រោះ រត់គេចខ្លួន ប៉ុន្តែត្រូវបានបុគ្គលិកសន្តិសុខ និងប៉ូលិសចូលនិវត្តន៍ម្នាក់បានជួយចាប់ខ្លួនបាន។
លោក Mark Molinari បានប្រកាសថា បុរសដែលជាជនដៃដល់ បានប៉ះទង្គិចជាមួយប៉ូលិសបណ្តាលឱ្យរងរបួសបញ្ជូនទៅមន្ទីរពេទ្យ ។ កម្លាំងជំនាញកំពុងតែស្រាវជ្រាវថា តើកាំភ្លើងខ្លីដែលជនដៃដល់បានប្រើប្រាស់បានចុះបញ្ជីស្របច្បាប់ដែរឬទេ។
ចាប់តាំងពីឡើងកាន់តំណែងអភិបាលក្រុងញូវយ៉កមក លោក Eric Adams មកពីគណបក្សប្រជាធិបតេយ្យបានផ្តោតសំខាន់ទៅលើការទប់ស្កាត់បទល្មើសដែលបានកើនឡើងនាពេលកន្លងមក ៕ ដោយធីរីណា

...

រូប​ថត​ :​ saostar.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print