ថៅកែចិត្តអប្រិយខឹងរឿងតិចតួចដកកាំភ្លើងខ្លីគំរាមបាញ់ និងផ្ទុះអាវុធនៅកន្លែងចុងភៅក្នុងក្លិបដឹស្តម នៃខណ្ឌ៧មករា

ចែករំលែក៖

ភ្នំពេញ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីបុរសម្នាក់ត្រូវជាថៅកែក្លិបកម្សាន្ត ដឹ ស្តម បានខឹងរឿងដែលយល់ច្រឡំបន្តិចបន្តួចក៏ដកកាំភ្លើងខ្លីគំរាមបាញ់ចុងភៅរបស់ខ្លួន និងផ្ទុះអាវុធ១គ្រាប់ រួចបើករថយន្តចេញទៅបាត់ កាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ក្នុងក្លិបកម្សាន្ត ដឹ ស្តម ជាប់នឹងផ្លូវលេខ១៨២ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជនបង្កហេតុដែលជាថៅកែក្លិបខាងលើមានឈ្មោះ ផល អាយុជាង៤០ឆ្នាំ ។ រីឯបុរសរងគ្រោះមានឈ្មោះ ឈូក សុភាព អាយុ៤៨ឆ្នាំ មុខរបរចុងភៅក្នុងក្លិប ដឹ ស្តម ។
តាមសម្ដីបុរសនិងស្ត្រីរងគ្រោះដែលជាចុងភៅនៅក្នុងក្លិបកម្សាន្តខាងលើបានប្រាប់ឱ្យដឹងថា នៅពេលកើតហេតុ ជនបង្កត្រូវជាថៅកែរបស់ខ្លួនបានចូលមករករឿងនិងមិនសួរពីហេតុផល ដោយចោទប្រកាន់មកលើពួកខ្លួនថាបានទៅវាយរទេះគោហើយដុតឱ្យខ្ទេច រួចចង់វាយពួកខ្លួនថែមទៀត និងបោះពាក្យសម្ដីថា (អ្ហែងតិចទៀតដឹងខ្លួនហើយ..!)។ មួយសន្ទុះក្រោយមក ថៅកែបង្កហេតុនេះក៏បានយកកាំភ្លើងខ្លីមិនស្គាល់ម៉ាកមកកន្លែងចុងភៅ រួចអាម៉េភ្ជង់ពួកខ្លួនជាចុងភៅ រួចបាញ់ឡើងលើចំនួន១គ្រាប់ក៏ដើរចេញពីក្លីបបើករថយន្តគេចខ្លួនបាត់ ទៅបង្កការភ្ញាក់ផ្អើលដល់អ្នកចូលរាំលេងកម្សាន្ត ទាំងសមត្ថកិច្ច និងអាវុធហត្ថខណ្ឌ៧មករាចុះទៅដល់កន្លែងកើតហេតុ ។
បន្ទាប់មកជនរងគ្រោះក៏ផ្អាកធ្វើម្ហូបដើរចេញមកក្រៅបកស្រាយប្រាប់រឿងហេតុដល់អ្នកសារព័ត៌មានរួចរាល់ ក៏នាំគ្នាទៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌ៧មករា ដើម្បីដាក់ពាក្យបណ្ដឹងទៅលើថៅកែរបស់ខ្លួនឲ្យកម្លាំងជំនាញជួយរកយុត្តិធម៌ និងចាត់ការតាមច្បាប់ ៕

...

ដោយ៖ ភារ៉ាដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print