ម៉ូតូពីរគ្រឿងបុកគ្នាធ្វើឲ្យមនុស្សម្នាក់ស្លាប់និងម្នាក់ទៀត របួសធ្ងន់    

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ម៉ូតូម៉ាកហុងដាឌ្រីមធុនសេ១២៥ បានសាកកម្លាំងគ្នាមួយប្រាវ ស្លាប់០១នាក់និង របួសធ្ងន់០១នាក់នៅវេលាម៉ោង០៧និង៤០នាទីយប់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២២ លើផ្លូវលំ ត្រង់ចំណុចខាងជើងវត្តអូរនាងប្រហែល៥០០ម៉ែត្រស្ថិតនៅក្នុងភូមិអូរនាង សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ។
នគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖ជនរងគ្រោះដែលបាត់បង់ជីវិត ឈ្មោះបុន ទី  អាយុ ២៩ ឆ្ឆាំ ភេទប្រុស មុខរបរ កម្មករ រស់នៅក្នុងភូមិអូរនាង,សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត បើបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប-មានជ័យ 1K-9687 ពីជើងទៅត្បូង។ចំណែកអ្នករងរបួសធ្ងន់ ភេទស្រី (ក្តាប់អត្តសញ្ញាណមិនបាន) ត្រូវបានសាច់ញាតិដឹកយកទៅសង្រ្គោះ មុនពេលនគរបាលចុះទៅដល់កន្លែងកើតហេតុបើកបរម៉ូតូម៉ាកហុងដាឌ្រីមធុនសេ១២៥ ពាក់ស្លាកលេខសៀមរាប 1Y-5172 ពីត្បូងទៅជើង ។
នគរបាលបានបញ្ជាក់ថា៖ដំបូងមានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប-មានជ័យ 1K-9687 ដែលបើកដោយឈ្មោះបុន ទី  បានបើកមិនប្រកាន់ស្តាំ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ពេលមកដល់កន្លែងកើតហេតុ មានម៉ូតូ០១គ្រឿងទៀត ម៉ាកហុងដាឌ្រីមធុនសេ១២៥ ពាក់ស្លាកលេខសៀមរាប 1Y-5172 ធ្វើដំណើរពីត្បូងទៅជើង ច្រាសទិសគ្នា បានបុកគ្នាពេញទំហឹង បណ្តាលឲ្យឈ្មោះ បុន ទីស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកអ្នកបើកម៉ូតូម្ខាងទៀងជាស្ត្រីរងរបួសធ្ងន់ ត្រូវបានសាច់ញាតិយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ។មូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់នេះ បណ្តាលមកពីអ្នកបើកបរម៉ូតូពាក់ផ្លាកលេខ បន្ទាយមានជ័យ 1K-9687 បើកបរក្នុងល្បឿនលឿនពេលយប់ មិនប្រកាន់ស្តាំ ខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យគ្រោះថ្នាក់៕

...

ដោយ៖វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print