RB Leipzig ឈ្នះជើងឯកអាល្លឺម៉ង់ Cup ជាលើកដំបូងក្រោយឈ្នះ Freiburg ដោយបាល់ប៉េណាល់ទី

ចែករំលែក៖

ក្រុម RB Leipzig បានឈ្នះពានរង្វាន់ធំដំបូងរបស់ពួកគេ ដោយបានផ្តួលក្រុម Freiburg ដោយការស៊ុតបាល់ប៉េណាល់ទីដើម្បីឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រ German Cup បន្ទាប់ពីត្រលប់ពីការប្រកួតពេញម៉ោងក្នុងលទ្ធផល១ទល់១ បើទោះបីជាក្រុមជើងឯកនេះមានគ្នា១០នាក់ក៏ដោយ។

គ្រាប់បាល់របស់កីឡាករ Maximilian Eggestein មើលទៅបានធ្វើឱ្យក្រុម Freiburg ទទួលជ័យជម្នះក្នុងក្នុងតង់ទី១ នៅនាទីទី១៩ ប៉ុន្តែក្រុមLeipzig បានតាមស្មើនៅតង់ទី២នៅនាទីទី៧៦ បន្ទាប់ពីកាតក្រហមកីឡាករ Marcel Halstenberg កីឡាករ Christopher Nkunku របស់ក្រុម Leipzig គឺជាអ្នកស៊ុតបញ្ចូលទីក្នុងការតាមស្មើនេះ ជាមួយគ្នានោះកីឡាករ Christian Gunter របស់ Freiburg និង Ermedin Demirovicទាំងនាក់បានខកខានក្នុងការស៊ុតបាល់បញ្ចូលទីពេលដែលអ្នកទាំង២មានឱកាសស៊ុតចំគោលដៅក្រុម Leipzig ដែលបានចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០១៩ និងឆ្នាំ២០២១ បានបាត់បង់កីឡាកររហូតដល់២រូប ដោយសារកាតក្រហមនៅជិតចុងបញ្ចប់នៃម៉ោងបន្ថែម នៅពេលដែល Kevin Kampl ដែលត្រូវបានជំនួសដោយទទួលបានកាតលឿង២ដងនៅនាទីទី១១៨ និងកីឡាករ Halstenberg ទទួលបានកាតក្រហមនៅនាទីទី៥៧

ទោះបីជាចាញ់នៅក្នុងការបង្ហាញខ្លួនចុងក្រោយនៃ German Cup ជាលើកដំបូងរបស់ពួកគេក្នុងប្រវត្តិសាស្ត្រ១១៨ឆ្នាំរបស់ពួកគេក៏ដោយក៏ក្រុម Freiburg បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខក្នុង Bundesliga ដើម្បីមានសិទ្ធិសម្រាប់លេងនៅក្របខ័ណ្ឌ Europa League នៅរដូវកាលក្រោយ ៕ (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print