គួរឱ្យសង្វេគណាស់.!! ក្មេងស្រីអាយុ១៤ឆ្នាំបានឈ្លក់ផ្សែងភ្លើងស្លាប់ក្នុងបន្ទប់ដេក បន្ទាប់ពីម្ដាយចាក់សោរទុកចោលរួចឆ្លងចរន្តអគ្គិសនី

ចែករំលែក៖

ភ្នំពេញ ៖ ម្ដាយបង្កើតបានចាក់សោរបន្ទប់ទុកកូនស្រីនៅម្នាក់ឯងរួចចេញទៅលក់ដូរបាត់ ស្រាប់តែឆ្លងចន្តរអគ្គិសនីក្នុងបន្ទប់បណ្ដាលឲ្យកូនស្រីឈ្លក់ផ្សែងស្លាប់យ៉ាងអាណោចអាធ័ម ដោយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២២ នៅចំណុចបន្ទប់ជួលជាន់ទី៣ តាមផ្លូវបេតុង ស្ថិតក្នុងភូមិសន្សំកុសល៤ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

     សពក្មេងស្រីរងគ្រោះមានឈ្មោះ ជ័យ លាំងសុឹម អាយុ ១៤ឆ្នាំ មុខរបរនៅផ្ទះនិងមានជំងឺប្រចាំកាយមិនប្រក្រតី ។

     តាមសម្ដីស្រ្តីជាម្ដាយបង្កើតឈ្មោះ ជា សុខងីម អាយុ ៥៤ឆ្នាំ មុខរបរលក់ដូរនៅតាមចិញ្ចើមផ្លូវ និងស្នាក់នៅទីតាំងកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់ជារៀងរាល់ថ្ងៃតែងតែចេញទៅលក់ដូរនិងទុកកូនស្រីដែលមិនប្រក្រតីនៅក្នុងបន្ទប់ជួលចាក់សោរចោលដូចរាល់ដង ស្រាប់តែនៅថ្ងៃកើតហេតុក៏លឺសូរប្រជាពលរដ្ឋផ្អើលថាមានភ្លើងឆេះផ្ទះ ដោយទីតាំងលក់ដូរនៅក្បែរបន្ទប់ជួលផងនោះទើបដើរទៅមើលក៏ឃើញភ្លើងឆេះបន្ទប់ជួលគាត់ ហើយគាត់ក៏ប្រញាប់ទៅបន្ទប់ចាក់សោរយកកូនស្រីចេញមកក្រៅ ទាំងឃើញកូនស្រីសន្លប់ស្ដូកស្ដឹងផងនោះរួចនាំគ្នាជួយលើកចុះមកខាងក្រោមដើម្បីយកទៅសង្រ្គោះតែជាអកុសលពេលរថយន្តសង្រ្គោះបន្ទាន់មកដល់ គ្រូពេទ្យបានប្រាប់ថា ក្មេងស្រីខាងលើបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

      ក្នុងករណីខាងលើនេះ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុបណ្ដាលឲ្យក្មេងស្រីអាយុ១៤ឆ្នាំបានស្លាប់គឺសង្ស័យមកពីឈ្លក់ផ្សែងភ្លើងស្លាប់ ខណៈពេលឆ្លងចរន្តអគ្គិសនីឆេះបន្ទប់ជួលម្ដាយចាក់សោទ្វារបើកចេញមិនរួច ។

ដោយឡែកការខូចខាតសម្ភារក្នងបន្ទប់មានដូចជា ៖ ទូរទឹកកកចំនួន១គ្រឿង , ទូរបោកសំលៀកបំពាក់ចំនួន១គ្រឿង និងលុយកាក់ទ្រព្យសម្បត្តិមួយចំនួន ។ ក្នុងហេតុការណ៍នេះដែរ ប្រជាពលរដ្ឋបានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យមួយចំនួនធំដើម្បីបាញ់ឲ្យវារលត់ទៅវិញជាស្ថាពរ ដោយមិនបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនោះទេ ។ ក្រោយមក សមត្ថកិច្ចជំនាញបានធ្វើឯកសារប្រគល់សពក្មេងស្រីរងគ្រោះឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

         

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print