ក្រសួងការងារ រៀបចំទិវាជាតិបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ “TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់” នៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពី ការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ ”TVET បង្កើនផលិតភាពការងារ និងភាពបកួតប្រជែងខ្ពស់” នៅរាជធានីភ្នំពេញ ។

យោងតាមអនុក្រឹត្យលេខ ១៥០ អនក្រ.បក ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ និងសារចលខ ០៤ សរ, ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំទិវាជាតិ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ “TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់“ ដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៨:០០ នាទី ព្រឹក ដល់ម៉ោង ៨:០០ នាទី យប់ នៅអគារពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រ រាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់ សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល សាធារណជន និងសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម ក្រុមហ៊ុន ឯកជន អង្គការជាតិ និងអន្តរជាតិ។ ក្រសួង នឹងរៀបចំដាក់តាំងបង្ហាញស្នាដៃសិស្ស និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ វិស័យឯកជន និងផ្នែកពាក់ព័ន្ធ ជាពិសេសនឹងមានបង្ហោះដ្រូន (Drone Show) ជារូបភាពផ្សេងៗ ផងដែរ។

ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់នាយកដ្ឋានព័ត៌មានទីផ្សារការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ដែលមានអាសយដ្ឋានផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬតាមរយៈលេខទូរសព្ទ ០១៧ ៧៤៧ ៧៧៣/០៩៨ ៩៨៧ ៧៧៩/០៦១ ៧៧៧ ៦៣៧ ឬអ៊ីម៉េល៖ [email protected]/kimravutha gmail.com”1

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល សាធារណជន និង សហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម ក្រុមហ៊ុនឯកជូន អង្គការជាតិ និងអន្តរជាតិ មេត្តាជ្រាបជាព័ត៌មាន និងសូមអញ្ជើញ ចូលរួមទស្សនាដោយសេរី ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print