ម្តាយទុកកូនតូចៗ ២ នាក់​ឲ្យនៅ​ចាំផ្ទះ​ ត្រូវលង់​​ទឹក​ស្លាប់​កូនស្រីអាយុ ២ ឆ្នាំម្នាក់

ចែករំលែក៖

ខេត្តបាត់ដំបង÷ស្ត្រីជាម្តាយទុកកូនតូចៗ២នាក់អោយនៅចាំផ្ទះ ខណះទៅលេងផ្ទះម្តាយបណ្តាលឲ្យកូនស្រីអាយុ ២ ឆ្នាំចុះលេងទឹកស្រះ​ក៏​លង់​ស្លាប់។

ហេតុការណ៍ខាងលើបានកើតឡើងនៅថ្ងៃទី២២ខែ ឧសភា ឆ្នាំ ២០២២ នៅវេលា ម៉ោង១២និង២០នាទី នៅចំណុច​ក្រុម​ទី​១០ ភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ សពឈ្មោះអឿន កន្និថា ភេទស្រីអាយុ ០២ ឆ្នាំនៅក្រុមទី ១០ ភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

តាមការបំភ្លឺពីឈ្មោះនួន ចន្ធឿន ភេទស្រីអាយុ ២៩ ឆ្នាំនៅភូមិស្រះគុយ ឃុំមុខរាហ៍ស្រុករុក្ខគិរី ខេត្តបាត់ដំបង​ត្រូវ​​ជាម្តាយសពបានបំភ្លឺថា នៅថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២២ នៅវេលាម៉ោង០៩និង០០នាទីព្រឹក ខ្លួនទៅផ្ទះម្តាយ​នៅជិតគ្នាផង ដោយទុកកូនតូចៗ០២នាក់ឲ្យនៅចាំផ្ទះ។ លុះ​ប្រហែល​ម់ោង ០៩នឹង៤០នាទី ក៏​ត្រឡប់មកវិញក៏ឃើញក្មេងតូចៗ​០៣នាក់​នៅលែងនឹងក្រោយផ្ទះខ្លួននៅក្បែរស្រះទឹក ក្នុងនោះកូនខ្លួនមាន០២នាក់ផង។ ដោយកូនរបស់ខ្លួនទាំង២នាក់មានឈ្មោះ អឿង រ៉ាឌី ភេទប្រុសអាយុ០៥ឆ្នាំនិងឈ្មោះអឿង កន្និថា ភេទស្រីអាយុ ០២ ឆ្នាំនិងក្មួយខ្លួនម្នាក់ទៀតឈ្មោះ​ចយ រចនា​ភេទស្រីអាយុ១៤ឆ្នាំ។

លុះអស់រយះពេល១៥នាទីក្រោយមកកូនប្រុសខ្លួនឈ្មោះអឿង រ៉ាឌី បានរត់មកប្រាប់ថា “ម៉ែបាត់មីអូនហើយ”។ ឮដូច្នេះខ្លួនក៏រត់ទៅផ្ទះវិញ ដើម្បីដើររកពេលនោះក្មួយខ្លួនឈ្មោះចយ រចនា មកប្រាប់ថាកូនខ្លួនឈ្មោះ អឿង កន្និថា នៅក្នុងទឹកស្រះខ្លួនក៏ចុះរាវក្នុងទឹកស្រះក្រោយផ្ទះទើប៉ះសពកូនស្រីខ្លួន ហើយលើកបីយកមកផ្ទះតែម្តង។

ក្រោយសមត្ថកិច្ចធ្វើការពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពលើក្បាលមុខ គ្មានស្លាកស្នាមអ្វី ក្នុងមាត់មានលំអង​ដី​ដងខ្លួនដៃជើងពុំមានស្លាកស្នាមអ្វីគួរកត់សំគាល់ ហើយ​ឆ្លងតាមការត្រួតពិនិត្យកន្លែងកើតហេតុនិងពិនិត្យសាកសពនិងការសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ សមត្ថកិចបានធ្វើការសន្និដ្ឋាន​ក្មេងរងគ្រោះ​បាន​ចុះទៅក្នុងទឹកដោយខ្លួនឯងហើយក៏លិចថប់ដង្ហើម (លង់ទឹក)ស្លាប់តែម្តង រួចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print