អង្គភាព​ស៉ីម៉ាក់​ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់ចំនួន ១២.២៦៣.៤៦៥ ដុល្លារអាមេរិក​ ដែលជាហិរញ្ញប្បទានឥតសំណងរបស់ប្រជាជននិងរដ្ឋាភិបាលជប៉ុន​

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ និងលោកស្រី Ritsuko Yonemichi ប្រធានជាន់ខ្ពស់គម្រោងកិច្ចប្រតិបត្តិការ នៃក្រុមហ៊ុន CROWN AGENTS JAPAN LIMITED នៅថ្ងៃចន្ទ ០៨រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន CROWN AGENTS និង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ស្តីពីការអនុវត្តគម្រោងបោសសម្អាតមីន នៃគម្រោងសមាហរណកម្មបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី២​ នៅទីបញ្ជាការCMACភ្នំពេញ ។

អគ្គនាយកស៊ីម៉ាក់​ បានថ្លែង​ឱ្យ​ដឹង​ថា​ ការអនុវត្តគម្រោងបោសសម្អាតមីនដំណាក់កាលទី២​នេះ​ ក្រោមហិរញ្ញប្បទានឥតសំណងរបស់ប្រជាជននិងរដ្ឋាភិបាលជប៉ុនក្នុងទំហំទឹកប្រាក់ចំនួន ១២.២៦៣.៤៦៥ ដុល្លារអាមេរិក​ សម្រាប់រយៈពេលចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។​ 

សូមបញ្ជាក់ថា​ គម្រោង​នេះជាផ្នែកនៃកញ្ចប់គម្រោងជំនួយ២០០០លានយ៉េន​ ដែលរដ្ឋាភិបាលជប៉ុនបានសម្រេវផ្តល់ជូនរាជរដ្ឋាភិបាលដេីម្បីគាំទ្រដល់សកម្មភាពរបស់អង្គភាពសុីម៉ាក់។ 

តាមផែនការ គម្រោងនេះនឹងត្រូវធ្វើការបោសសម្អាតផ្ទៃដីចម្ការមីនចំនួនជាង៨០០០ហិកតា ក្នុងខេត្តបាត់ដំបង។ គម្រោងនេះមានប្រជាពលរដ្ឋទទួលផលចំនួនប្រមាណ​ ៦៦.៤០០គ្រួសារ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print